• 2020-11-12 02:56:32
  • សេដ្ឋកិច្ច

FazWaz Cambodia ភ្នាក់ងារទីផ្សារជំនាន់ថ្មី សម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី លេចរូបរាងឡើងហើយ!

  • 2020-11-12 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមណែនាំ FazWaz Cambodia ដៃគូក្នុងវិស័យអចលនទ្រព្យចាប់ពីឆ្នាំ២០២០

ក្រុមហ៊ុន FazWaz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ! ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាស់លាស់ ចម្រុះជាតិសាសន៍​ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំនៅក្នុងផ្នែក លក់នៃវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ការិយាល៏យកណ្ដាលក្រុមហ៊ុន FazWaz Cambodia បានបើកដំណើរកាជាផ្លូវការរហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

ចាប់ពីខែវិច្ឆិកា​ ឆ្នាំ២០២០ ក្រុមហ៊ុន FazWaz Cambodia មានភ្នាក់ងារលក់របស់ខ្លួនក្នុងទីផ្សារ អចលនទ្រព្យរហូតដល់ជាង ៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន FazWaz Cambodia គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និង​ និរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងប្រទេសកម្ពុជា។

គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ FazWaz Cambodia រួមមាន៖ លោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន FazWaz Cambodia (អតីតអ្នកគ្រប់គ្រងទូទៅនៃRealestate.com.kh ចំនួន ៥ ឆ្នាំ) លោកម៉ក់ ចិន្តា, ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន Fazwaz Cambodia (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យានិងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ប្រធានផ្នែកប្រតិបត្តិការនៃ FazWaz Cambodia (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia) ។

នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន FazWaz Cambodia គឺ លោក James Whitehead បានលើកឡើងថា​ “ក្រុមហ៊ុន FazWaz Cambodia គឺជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា​ ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន​ FazWaz Cambodia នឹងផ្ដល់ ជូននូវភាពជោគជ័យតាមរយៈការចូលរួមរបស់ពួកយើង ជាពិសេសជាមួយស្មារតីដែលស្វាហាប់របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់យើង។ គោលដៅរបស់ក្រុមហ៊ុន FazWaz Cambodia គឺផ្តល់ឱ្យ ប្រជាជនខ្នែរគ្រប់គ្នានូវឱកាសរកប្រាក់ចំនូលពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន។”

នាយកប្រតិបត្តិ FazWaz Cambodia បន្ថែមថា "គោលដៅចុងក្រោយរបស់ FazWaz គឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុតនិងមានសុវត្ថិភាពបំផុតដើម្បីទិញ។”

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម​នៃក្រុមហ៊ុន FazWaz Cambodia និងជាស្ថាបនិកនៃក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចន្តា បានមានប្រសាសន៍ថា “ក្រុមហ៊ុន FazWaz Cambodia គ្រោងនឹងធ្វើបដិវត្តន៍លើ វិស័យអចលនទ្រព្យក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាបទពិសោធន៍ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា”។

“យើងគឺជាភ្នាក់ងារដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ” ។ លោក ម៉ឹក ចន្ដា បានបន្តថា “រចនាសម្ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទាំងផ្នែកវិជ្ជាជីវៈនិងភាព ជោគជ័យត្រូវបានកើតនៅក្នុងខែនេះ។”

ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុ​ន FazWaz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន FazWaz Group មកពីប្រទេសថៃ។ នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០១៥ និងបន្តធ្វើការប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។

ក្រុមហ៊ុ​ន FazWaz Cambodia ធានាជូនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួននូវការអនុវត្តតាមស្តង់ដារប្រកបដោយក្រមសីលធម៌ និងធានាថាគម្រោងដែលបានដាក់លក់សុទ្ធតែជាគម្រោងដែលទទួលបានការសិក្សាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន។ ភ្នាក់ងារអចលនទ្រព្យទាំងអស់មិនថានៅជាភ្នាក់ងារបម្រើការពេញម៉ោង ឬឯករាជ្យ ត្រូវបានបង្កើតឡើងដោយមានទំនួលខុសត្រូវចំពោះសកម្មភាព និងការតំណាងរបស់ពួកគេ។ ភ្នាក់ងារ FazWaz Cambodia ដាក់អតិថិជនជាមុន ហើយផ្តល់នូវការប្រឹក្សា និងព័ត៌មានលំអិត ដើម្បីការពារអតិថិជនពីអ្នកវិនិយោគដែលមិនគួរឱ្យទុកចិត្ត។

ការិយាល័យថ្មីរបស់ហ្វាហ្សាវ៉ាសខេមបូឌាមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ដែលស្ថិតនៅជាន់ខាងលើដៃគូទីផ្សារស្នូលរបស់ទីភ្នាក់ងារយើងគឺ www.realestate.com.kh ដែលជាវេទិកាអចលនៈទ្រព្យលេខ ១ របស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២ ។

ជំនាញឯកទេសរបស់FazWaz Cambodia

ផ្តល់សិទ្ធិ និងឱកាសដល់ភ្នាក់ងារក្នុងស្រុកដើម្បីបង្កើនប្រាក់ចំណូលនិងការអភិវឌ្ឍអាជីពរបស់ពួកគេ៖

ក្រុមហ៊ុន FazWaz Cambodia នឹងផ្តល់ជូនភ្នាក់ងារឯករាជ្យ (Freelence Agents) នូវអ្វីដែលពួកគេបានឃើញនៅក្នុងទីផ្សារ និងបរិស្ថានដែលល្អបំផុតសម្រាប់ភាពជោគជ័យដែលកំពុងបន្តរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ ភ្នាក់ងារឯករាជ្យជាង ៥០ នាក់បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន ១០ នាក់ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០+ នាក់ដែលមានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។

តាមរយៈការកសាងបណ្តាញពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន FazWaz Cambodia ជឿជាក់យ៉ាងមុតមាំលើ ការដឹកនាំ និងផ្នែកលក់របស់ខ្លួន។ លោកអ្នកគ្រប់គ្នាមិនថាជា​ បុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ សុទ្ធតែអាចបង្កើតប្រភពចំណូលបន្ថែម ដោយគ្រាន់តែជ្រើសរើសបញ្ជូនអ្នកទិញទៅកាន់ក្រុមហ៊ុនFazWaz Cambodia ។

ក្រុមហ៊ុន FazWaz Cambodia បានផ្តល់កម្រៃជើងសារចំនួន ៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើត ដោយខ្លួនឯងនៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា។ ១០% ទៀតដែល នៅសល់ នឹងត្រូវវិនិយោគម្តងទៀតនៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន​ FazWaz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។

សម្រាប់លោកអ្នកដែលចង់ក្លាយជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន FazWaz Cambodia លោកអ្នកគ្រាន់តែបង្ហាញថាអ្នកជាអ្នកលក់ដ៏ឆ្នើម និងមានការបេ្តជ្ញាចិត្តខ្ពស់។ អ្វីដែលលោកអ្នកទទួលបានគឺ ការផ្តល់ជូនអតិថិជនពី ៣-៥០ នាក់ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍ដូចជាទូរស័ព្ទក្រុមហ៊ុន Tablet រថយន្ត និងគណនីចំណាយរបស់ក្រុមហ៊ុន។

ចាប់តាំងពីថ្ងៃទី១ ភ្នាក់ងារអាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេជាមួយ នឹងវិធីសាស្រ្តលក់ និងទីផ្សារ ដែលល្អឥតខ្ចោះសម្រាប់គម្រោងដែលត្រូវការច្រើនបំផុត Pipedrive CRM ដើម្បីគ្រប់គ្រងភ្ញៀវ ឯកសណ្ឋាន នាមប័ណ្ណ និងការបណ្តុះបណ្តាលប្រចាំថ្ងៃ។ ភ្នាក់ងារ FazWaz Cambodia ដែលទទួលបានជោគជ័យ នឹងមើលឃើញពីការរីក ចម្រើន និងការអភិវឌ្ឍន៍អាជីព និងដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ ទាក់ទងមកប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះតាមរយៈ @ hr@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍មុខតំណែងការងារណាមួយក្នុងក្រុមហ៊ុននេះ។

ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។

ការផ្តល់ឱ្យកាន់តែច្រើនថែមទៀតដល់ភ្នាក់ងារនិងដៃគូរសហការនៅក្នុងប្រទេសកម្ពុជា៖ ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជាក៏នឹងអាចទាញយកប្រាក់ចំនូលបន្ថែមពីក្រុមហ៊ុន FazWaz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន FazWaz Cambodia នឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ទីភ្នាក់ងារ បែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារ ដែលខ្ពស់បំផុតសម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈទំនាក់ទំនង FazWaz ។ ក្រុមហ៊ុន FazWaz Cambodia ក៏នឹងជួយផ្គូផ្គងអតិថិជនជាមួយ ភ្នាក់ងារអចលនទ្រព្យផ្សេងទៀត នៅពេលដែលអាច ធ្វើទៅបានការចែករំលែកលើអត្ថប្រយោជន៍លក់ / ជួល។ ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ ក្លាយជាភ្នាក់ងារ ឬដៃគូរសហការរបស់ក្រុមហ៊ុន FazWaz Cambodia។

ផ្តល់លទ្ធផលនៃការលក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានតម្រូវការច្រើនបំផុត៖

បទពិសោធន៍របស់ក្រុមហ៊ុន FazWaz Cambodia ក្នុងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh ធ្វើឱ្យវាក្លាយជា ជម្រើសដំបូងសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន FazWaz Cambodia អនុញ្ញាតិឱ្យទទួលបានអត្ថ ប្រយោជន៍ទីផ្សារ+ សកម្មភាពពីរវាងមិត្តភក្ដិ គ្រួសារ ដល់ក្រុមលក់ដូចគ្នាដោយមិនគិតថ្លៃចំពោះអ្នក អភិវឌ្ឍន៍ទេ ព្រោះគម្រោងរបស់ពួកគេគឺស្ថិតនៅក្នុងតម្រូវការរបស់អតិថិជនក្នុងស្រុកនិងអន្តរជាតិ។ រាល់យូនីតដែលបានលក់ដោយក្រុមហ៊ុន FazWaz Cambodiaនឹងទទួលបាន ១ % នៃប្រាក់កម្រៃសរុប ដែលត្រូវប្រគល់ទៅឱ្យ ការចំណាយទីផ្សារសម្រាប់គម្រោងនោះ និងផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៍សម្រាប់ការលក់បន្ទាប់។ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន FazWaz Cambodiaតំណាងនូវគម្រោងអភិវឌ្ឍន៍ឈានមុខគេចំនួន ១៥ រួចហើយនៅក្នុងរាជធានីភ្នំពេញនិងស្វែងរកតំណាងជាង ៥០ ទូទាំងប្រទេសនៅពាក់កណ្តាលខែធ្នូ ដោយផ្អែកលើតំរូវការរបស់ភ្នាក់ងារ និងអតិថិជននៅក្នុងទីផ្សារ។ ទោះយ៉ាងណា FazWaz អនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់នៅពេលឡើងលើគម្រោងថ្មីសម្រាប់លក់ដើម្បីធានាថាអតិថិជនត្រូវបានផ្តល់ជូននូវជម្រើសវិនិយោគដែលមានសុវត្ថិភាពនិងមានកេរ្តិ៍ឈ្មោះល្បីបំផុត។ ទាក់ទងមកក្រុមការងារលក់នៅថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុន FazWaz Cambodia ក្លាយជាភ្នាក់ងារផ្នែកលក់តំណាងជូនគម្រោងរបស់អ្នក ។

ផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ដ៏ល្អបំផុត៖

ក្រុមហ៊ុន FazWaz Cambodia តំណាងឱ្យអតិថិជនរបស់យើងមុនគេ និងសំខាន់បំផុត ធានាផ្តល់នូវដំបូន្មានឯករាជ្យស្តីពីអត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគគម្រោង។ លើសពីនេះ ភ្នាក់ងារ FazWaz នឹងធានានូវបទពិសោធន៍នៃការទិញប្រកបដោយភាពងាយស្រួលនិងរីករាយតាមរយៈការ ជ្រើសរើសលក្ខណៈសម្បត្តិល្អបំផុត និងតម្លៃនិងការផ្តល់ជូនល្អបំផុតនៅគម្រោងទាំងនោះ។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នក ក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទៅ FazWaz ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស​ ភាសាខ្មែរ ឬចិន។

ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។

ក្រុមហ៊ុន FazWaz Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជន អ្នកលក់ និងគម្រោងអភិវឌ្ឍថ្មីៗ។ ស្វែងយល់បន្ថែមនិងចូលរួមផ្ដាល់ប្ដូរនៅថ្ងៃនេះ។

គេហទំព័រ: https://www.fazwaz-kh.com/

Facebook: https://www.facebook.com/FazWaz-Cambodia

Telegram/Whatsapp: +855 77711009

Wechat: fazwazkh

ឱកាសការងារ: hr@fazwaz-kh.com

សម្រាប់ការសាកសួរភ្នាក់ងារនិងអ្នកអភិវឌ្ឍន៍: sales@fazwaz-kh.com

អតិថិជនដែលចង់ទិញអចលនទ្រព្យ: contact@fazwaz-kh.com

ទម្រង់ពាក្យសុំការងារ FazWaz : https://forms.gle/k1YoRWBERQYeqf2f9

ឱកាសក្លាយជា ភ្នាក់ងារប្រឹក្សាអចលនទ្រព្យ ជាមួយក្រុមហ៊ុន FazWaz Cambodia: https://forms.gle/zuHugapJECH8gk9XA

មតិយោបល់