• 2020-11-17 05:27:50
  • ព័ត៌មាន

ចង់បានផលិតផលជប៉ុនមានគុណភាព​ និងកម្មវិធីសប្បាយ​ៗ សូមចូលរួមពិព័រណ៌ផលិតផលជប៉ុន នៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ

  • 2020-11-17 05:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ JETRO ភ្នំពេញបានសហការជាមួយក្រុមហ៊ុនអ៊ីអនខេមបូឌា សូមជំរាបជូនដំណឹងដ៏ពិសេសដល់អតិថិជនទាំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃទី ១៦ ដល់ ២២ វិច្ឆិកានេះ យើងខ្ញុំមានការតាំងលក់ក្នុងកម្មវិធីពិព័រណ៌ផលិតផលជប៉ុន 2020 Japan Fair នៅកន្លែងប្រារព្ធកម្មវិធី Lively Plaza ជាន់ផ្ទាល់ដី ទល់មុខផ្សារទំនើបអ៊ីអន (AEON Supermarket) ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ។

ក្រៅពីអាចជាវទំនិញបរិភោគ និងទំនិញប្រើប្រាស់របស់ជប៉ុន លើសពីនេះអតិថិជនអាចចូលរួមកម្មវិធីសប្បាយៗជាច្រើនដូចជា ការភ្លក់អាហារបានដោយសេរី រីករាយជាមួយការលេងហ្គេមបីងហ្គោផ្សងសំណាង និងការសំដែងអំពីវប្បធម៌ជប៉ុនដូចជា ការធ្វើនំម៉ូឈី ដែលជានំអង្ករដំណើបបែបប្រពៃណីជប៉ុន និងការបង្ហាញអំពីការកាត់ត្រីធូណាដ៏ធំនៅថ្ងៃសៅរ៍ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់។

អ្វីកាន់តែពិសេសទៅទៀតនោះនៅថ្ងៃអាទិត្យនេះ អតិថិជនទាំងអស់នឹងរីករាយជាមួយការសំដែងក្បាច់រាំ cute cute និងច្រៀង ដោយកញ្ញា មីណា និងការលេងហ្គេមបីងហ្គោផ្សងសំណាងដោយគ្រាន់តែអតិថិជនទាំងអស់ជាវផលិតផលពីកម្មពិធីពិព័រណ៌ផលិតផលជប៉ុនអស់ទឹកប្រាក់៥ដុល្លារឡើងទៅក្នុង១វិក័យប័ត្រ និងទទួលបានសន្លឹកឆ្នោតបីងហ្គោមួយសន្លឹក និងអស់២០ដុល្លារឡើងទៅក្នុង១វិក័យប័ត្រ ទទួលបានសន្លឹកឆ្នោតបីងហ្គោបីសន្លឹក ដែលរង្វាន់ទី១មានប័ណ្ណទឹកប្រាក់៣០០ដុល្លារពីអ៊ីអន និងរង្វាន់ទី២គឺម៉ាស៊ីនត្រជាក់ម៉ាក Panasonic ដ៏ថ្មីស្រឡាងមួយគ្រឿង និងរង្វាន់ជាច្រើនទៀតសរុបមានចំនួន១០រង្វាន់ទៀត ដែលយើងធ្វើការចាប់រង្វាន់នៅថ្ងៃអាទិត្យនៅម៉ោង៥ល្ងាចនេះផងដែរ ។ ដូច្នេះ សូមអតិថិជនមេត្តាចូលរួមឲ្យបានច្រើនកុះករនិងសូមចូលរួមពាក់ម៉ាស់ទាំងអស់គ្នាណា។

កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅណា!

អតិថិជនក៏អាចទស្សនាការតាំងបង្ហាញផលិតផលផ្សេងៗ និងសកម្មភាពសប្បាយៗជាច្រើនទៀត ក្នុងឱកាសពិព័រណ៌ផលិតផលជប៉ុន ដែលធ្វើទ្បើង ចាប់ពីថ្ងៃទី ០៣ ដល់ ៣០ វិច្ឆិកា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអន ភ្នំពេញ និងសែនសុខ ស៊ីធី ឬអាចធ្វើការបញ្ជាទិញទំនិញដែលជាផលិតផលជប៉ុនតាមរយៈអ៊ីអន អនទ្បាញ៖

  • ផ្សារទំនើបអ៊ីអន ភ្នំពេញ៖ https://aeononlineshopping.com/JAPAN-FOOD-FAIR

  • ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី៖ https://gms2.aeononlineshopping.com/JAPAN-FOOD-FAIR

មតិយោបល់