• 2020-11-18 10:29:24
  • សេដ្ឋកិច្ច

ល្អណាស់! យុវវ័យ​មាន​ត្រឹមតែ​៨ដុល្លារ អាច​ក្លាយ​ជា​ម្ចាស់ខុនដូរ​ទំនើប​

  • 2020-11-18 10:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ណា​ខ្លះ​កំពុង​ស្វែងរកផ្ទះ ឬ​ខុនដូរ​នៅក្បែរ​កន្លែង​ធ្វើ​ការ ប៉ុន្ដែ​មិនមានលុយគ្រប់គ្រាន់​​សម្រាប់​ទិញ​នោះ ឥលូវ​លែង​ក្លាយ​ជា​ការបារម្ភ​ហើយ គម្រោង​របស់​ព្រីនស៍ ហេបភីនេស ផ្លាហ្សា បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយមិត្ត​ ដោយ​គ្រាន់តែ​ចំណាយ​ថវិកា​ ៨ដុល្លារ​ក្នុង​១ថ្ងៃ នឹង​ក្លាយ​ទៅ​ជា​ម្ចាស់​ខុនដូរ​ នៅកណ្ដាល​រាជធានីភ្នំពេញ​ សម្រាប់​រស់នៅ​ខ្លួន​ឯង​ តាម​បែប​ស៊ីវិល័យ​មិន​ខាន។

សូមចុចអាន៖ ឈប់ចាយខ្ជះខ្ជាយ មកសន្សំត្រឹម ៨ ដុល្លារក្នុងមួយថ្ងៃ អាចទិញផ្ទះដ៏ទំនើបនៅផ្លូវព្រះមុនីវង្ស

ប្រសិនបើអ្នកចំណាយ ៨ដុល្លារ ទៅលើការទិញអ្វីមួយដើម្បីប្រើប្រាស់ទំនងជាទៅមិនរួចដូចជា

  • ក្រែមលាបមត់ដែលនារីៗចូលចិត្ត
  • អាហារជប៉ុនមួយពេល

តើ ៨ដុល្លារអាចទិញអ្វីបានខ្លះ? ៨ដុល្លារប្រិយមិត្តអាចទិញនូវអាហារ និងសម្ភារៈមួយចំនួនបានដូចជា

  • កុម្ម៉ង់ប៊ឺហ្គ័រ១ឈុត
  • មើលកុន១រឿង
  • ជិះកង់បី ៤ដង

ប្រសិនបើប្រិយមិត្តសន្សំ៨ដុល្លារក្នុង១ថ្ងៃ កុំចំណាយទៅលើអ្វីមួយដែលមិនចាំបាច់នោះ គឺអាចក្លាយទៅជាម្ចាស់ខុនដូរ ទំនើប ជារបស់ខ្លួនឯង សម្រាប់ការរស់នៅបែបស៊ីវិល័យ នៅកណ្ដាលទីក្រុងភ្នំពេញ។ តើទីតាំងខុនដូរ ដែលមានតម្លៃធូរថ្លៃ និងសំណង់គុណភាពខ្ពស់នេះ មានទីតាំងនៅទីណា? ខុនដូរនេះ គឺមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស ដែលជាវិថីអ៊ូរអរបំផុត ក្នុងរាជធានីភ្នំពេញ។

តើអ្វីទៅដែលកាន់តែធ្វើឲ្យមានភាពទាក់ទងនៅខុនដូរបែបទំនើបមួយនេះ? ប្រិយមិត្តចំណាយត្រឹមតែ ៨ដុល្លារ ក្នុង១ថ្ងៃ ក្លាយទៅជាម្ចាស់ខុនដូរដោយខ្លួនឯងហើយ នឹងទទួលបាននូវសេវាកម្មជាច្រើនដូចជា ហាត់ប្រាណនៅក្លិបហាត់ប្រាណលំដាប់ខ្ពស់, ក្រេបរសជាតិស្រាក្រហមនៅអាងហែលទឹកដ៏ធំទូលាយ និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាត, ការតុបតែតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង, ទិញទំនិញតាមចំណង់ចំណូលចិត្ត និងគ្រប់ពេលវេលា នៅហាងទំនិញម៉ាកល្បី ដែលស្ថិតនៅជាន់ខាងក្រោម នៃខុនដូររបស់លោក អ្នក។ ទន្ទឹមនឹងនេះ លោកអ្នក នឹងទទួលបាននូវភាពសប្បាយរីករាយគ្មានដែនកំណត់។

គួរបញ្ជាក់ថា ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានគម្រោងលក់ខុនដូរដែលមានតម្លៃធូរថ្លៃ ចូលរួមកាត់បន្ថយការចំណាយ និងសម្ភាធរបស់យុវវ័យ ឲ្យក្លាយទៅជាម្ចាស់ខុនដូរខ្លួនឯង តាមរយៈទិញខុនដូរ ដោយប្រើប្រាស់ប្រាក់ត្រឹម ៨ដុល្លារក្នុង១ថ្ងៃ នៃតម្លៃសរុបខុនដូរ ១យូរនីត ៦ម៉ឺនដុល្លារឡើងទៅ។

ការទិញខុនដូរ នៃគម្រោងរបស់ព្រីនស៍នេះ មានលក្ខខណ្ឌងាយស្រួលអ្វីខ្លះបន្ថែមទៀត ? ប្រិយមិត្តគ្រាន់តែចំណាយនៃការបង់ប្រាក់ដំណាក់កាលដំបូងត្រឹមតែ ២០% ឬចាប់ពី ១ម៉ឺន២ពាន់ដុល្លារឡើងទៅ ហើយបង់ប្រាក់ប្រចាំខែ ២៥២ដុល្លារឡើងទៅ ឬបង់ត្រឹមតែ ៨ដុល្លារក្នុង១ថ្ងៃ នឹងក្លាយជាម្ចាស់ខុនដូរផ្លូវការមិនខាន។

ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ការិយាល័យលក់ ឬទូរស័ព្ទរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែល​មាន​លេខ ០២៣ ៩៥១ ៦៦៦៕

មតិយោបល់