• 2020-11-25 08:07:00
  • ព័ត៌មាន

ភោជនីយដ្ឋានប្លែក តុបតែងបែបបារាំងលក្ខណៈទសវត្សរ៍ ៦០ ទទួលការចាប់អារម្មណ៍ច្រើនពីភ្ញៀវបរទេសនៅក្នុងស្រុក និងភ្ញៀវខ្មែរ

  • 2020-11-25 08:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះបុរាណបែបបារាំង ដ៏ស្រស់ស្អាតនៅកណ្ដាលទីក្រុងមួយ តែងបញ្ចេញសម្លេង តន្ត្រីពិរោះរណ្ដប់ដ៏អន្លង់អន្លោចបែបទស្សវត្សរ៍ ៦០ រៀងរាល់ល្ងាចថ្ងៃសុក្រ។ ប្រសិនបើអ្នកជិះតាមផ្លូវ ត្រសក់ផ្អែម ម្ដុំផ្លូវវត្តកោះកាច់ស្ដាំបន្តិច នឹងឃើញផ្ទះបុរាណមួយ តែខាងក្នុងបានរៀបចំតុបតែងយ៉ាងទំនើបស្រស់ស្អាត បញ្ចេញពន្លឺភ្លឺចិញ្ចាច និងមានទីធ្លាធំទូលាយនោះគឺ ភោជនីយដ្ឋាន “Bouchon wine bar”

មិត្តអ្នកអាន ដែលឆ្លងកាត់ទីនោះច្បាស់ជាភ្ញាក់ផ្អើល និងប្លែកអារម្មណ៍ ជាមួយនឹងការកែច្នៃ ផ្ទះបុរាណបែបបារាំងដែលសង់តាំងពីឆ្នាំ ១៩២៥ ទៅជាកន្លែងដែលអ្នកអាច លម្ហែអារម្មណ៍ ជាមួយមិត្តភក្តិ និងគ្រួសារយ៉ាងសប្បាយរីករាយ បំបាត់ទុក្ខកង្វល់។

Bouchon wine bar គឺជាបារបែបបារាំងមួយបែបដែលមានវត្តមាននៅកណ្តាលរាជធានីភ្នំពេញអស់រយៈពេល ៩ឆ្នាំមកហើយ ថ្មីៗនេះក៏បានប្ដូរទីតាំងមកនៅលើផ្ទះលេខ ៨២ផ្លូវ ១៧៤ ដែលជាផ្ទះបុរាណបែបបារាំង។

នៅពេលអ្នកដើរចូលទៅខាងក្នុងវិញ ច្បាស់ជាមានអារម្មណ៍ប្លែកជាមួយទីតាំងដ៏ស្រស់ស្អាត ដើមឈើធំៗ និងសួនច្បារ សម្រាប់អ្នកដែលចូលចិត្តអង្គុយនៅទីធ្លាខាងក្រៅគយគន់មើលទេសភាព។ ក្រលេកទៅមើលទិដ្ឋភាពនៅខាងក្នុងវិញ ដែលមានការរៀបចំជាមួយ គ្រឿងសង្ហារឹមទំនើប ជាមួយតុឈើ បង្អួចបែបបុរាណ ដែលមើលទៅដូចនៅក្នុងសម័យទស្សវត្សរ៍ ៦០ ពិតៗដែលអ្នកសម័យថ្មីអាចស្គាល់ និងមានអារម្មណ៍ដូចខ្លួនឯងនៅសម័យនោះដែរ។

ចំណែកឯម្ហូបទាំងអស់ សុទ្ធតែចម្អិនដោយផ្ទាល់ពីចុងភៅជនជាតិបារាំងផ្ទាល់ មានបទពិសោធន៍ច្រើនឆ្នាំ ដែលគ្រប់ម្ហូបមានរសជាតិឆ្ងាញ់ពិសា និងរសជាតិដើមពីប្រទេសបារាំង។

XXL Beef Carpaccio

សម្រាប់ម្ហូបប្រចាំហាង Bouchon ដែលអ្នកបានទៅមិនដែររំលងនោះគឺ Beef carpaccio ទំហំ XXL និង Beef steak (1គីឡូក្រាម) ដែលសុទ្ធតែជាប្រភេទសាច់មកពីប្រទេសអូស្ត្រាលី អាចញ៉ាំជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ បូកជាមួយភេសជ្ជត្រជាក់ៗកាន់តែអេម។

Beef Steak (1គីឡូក្រាម)

ចំពោះភេសជ្ជវិញ ខាង Bouchon ផ្ទាល់ក៏ផ្តល់ជម្រើសជាច្រើនសម្រាប់ការជ្រើសរើស ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកមកកម្សាន្តអារម្មណ៍ម្នាក់ៗ ដែលមានដូចជា៖ ស្រាក្រហម (Red Wine), ស្រាស (White Wine), ប៊ីយែរ (Beer), ស្រាក្រឡុក (Cocktail) និងភេសជ្ជផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា គ្រប់ស្រាក្រហម ឬស្រាស ទាំងអស់សុទ្ធតែនាំចូលមកពីប្រទេសបារាំងដោយផ្ទាល់ ។

មិនត្រឹមតែមានម្ហូបឆ្ងាញ់ និងស្រាមកពីប្រទេសបារាំងផ្ទាល់ទេ, Bouchon wine bar ក៏មានការប្រគុំតន្ត្រីបរទេសរៀងរាល់ថ្ងៃ ពុធ និងតន្រ្តីសម័យឆ្នាំ១៩៥០ របស់លោកតា ស៊ីន ស៊ីសាមុត លោកយាយ រស់ សេរីសុធា និងប៉ែន រ៉ន រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់ តទៅ។ ដើម្បីមករណ្ដំចិត្តអ្នកទៅកម្សាន្តទាំងឡាយ ឲ្យភ្លេចអស់រាល់ទុកកង្វល់។

រឹតតែពិសេសជាងនេះទៀតនោះ Bouchon wine bar មានកម្មវិធី “Happy hours” ចាប់ពីម៉ោង ៥-៧ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ដែលមានការផ្តល់ជូនពិសេសគឺ ការទិញ១ ថែម១ សម្រាប់ស្រាក្រឡុកគ្រប់មុខ និងការទិញភេសជ្ជ Budweiser ៥ដប ថែមជូន ១ដប ភ្លាមៗតែម្តង។

ចំណែកឯប្រភេទស្រា ដែលមាននៅដាក់តាំងលើក្តារខ្មៅវិញ ក៏មានការបញ្ចុះតម្លៃពិសេសផងដែរ។

លើសពីនេះទៅទៀត ចំពោះអ្នកអានអត្ថបទរបស់ Sabay ទាំងអស់នឹងទទួលបានស្រាក្រឡុកមួយកែវភ្លាមៗ ដោយឥតគិតថ្លៃ លោកអ្នកគ្រាន់តែធ្វើការ Check-in និងប្រាប់ពីប្រូម៉ូកូដ “bouchon sabay” ទៅកាន់អ្នកបម្រើសេវាកម្មជាការស្រេច។

ប្រូម៉ូសិនដ៏ពិសេសនេះ មានចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ធ្នូ ២០២០

Bouchon wine bar បើកចាប់ពីម៉ោង៤ល្ងាចដល់ម៉ោង១២យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។

តោះ ទំនងប៉ុណ្ណឹងហើយចាំអីទៀត? ណាត់ជួបគ្នាល្ងាចថ្ងៃសុក្រហ្នឹងម៉ងទៅ?

សម្រាប់ការកក់តុ ឬព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់៖

  • លេខទូរស័ព្ទ ៖ 077 881 103

  • ហ្វេសប៊ុកផេក ៖ bouchonwinebar

  • ទីតាំង ៖ https://goo.gl/maps/PfQmgPTJSEVce1Em6

សុភារម្យ

មតិយោបល់