• 2020-11-30 10:48:44
  • សេដ្ឋកិច្ច

បណ្ឌិត​ គឹម​ ហ៊ាង៖​ ដី​នៅ​តំបន់​ចម្ការ​ឪឡឹក​ សង្កាត់​កាកាប​ នឹង​​ផ្ទុះត្រូវប៉ាន់​​ខ្លាំង

  • 2020-11-30 10:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​បណ្ឌិត​ គឹម​ ហ៊ាង​ ថា​ដី​នៅ​តំបន់​ចម្ការ​ឪឡឹក​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិសែនជ័យ​ នៅ​ខាង​ប្រលាន​អន្តរជាតិ​ភ្នំពេញ​ នឹង​​រីកចម្រើន​លឿន​ ឯតម្លៃ​​នឹង​ឡើង​ខ្ពស់​ រឹតតែ​ពិសេស​អំណោយផល​ខាង​អ្នក​ចង់​ទិញ​ខុនដូ​តែ​ម្ដង។​

បណ្ឌិត​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ខាង​វិស័យ​អចលនទ្រព្យ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ដី​នៅ​តំបន់​មុខប្រលាន​អន្តរជាតិ​ ឬ​ហៅ​ថា​ពោធិចិនតុង​នេះ ​ជា​កន្លែង​ចិញ្ចឹម​ទា​ និង​ដាំ​ដើម​ដូង​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥលូវ​នេះ​ហក់​ខ្ពស់​ហួស​ការ​រំពឹង​ទុក​ទៅ​ទៀត។​ ចំពោះតម្លៃ​វិញ​ត្រឹម​៥ឆ្នាំ​ចុង​ក្រោយ​នេះ ​ឡើង​ប្រហែលគុណ​នឹង​៥ដងឯណោះ។​

បណ្ឌិត​ គឹម​ ហ៊ាង​ បញ្ជាក់​ទៀត​ថា​លោក​ស្គាល់​ដី​តំបន់​ចម្ការ​ឪឡឹក​នេះ​ច្បាស់​ដូច​ថ្ងៃ​អី​ចឹង​ ទើប​លោក​សម្រេច​ចិត្ត​ទទួល​លក់​ខុនដូ​ ខេស៊ី​ ផ្ដាច់​មុខ​តែ​ម្ដង​ ហើយ​បើ​អ្នក​ចង់​ចំណេញ​ទិញ​នៅ​ទី​នោះ​ទៅ​មិន​ខុស​ទេ។​ ខុនដូ​ ២បន្ទប់​តម្លៃ​សមរម្យ​ត្រឹម​ ៤-៦​ម៉ឺន​ វា​មិន​មាន​ទេ​ពី​មុន​មក​ ខណៈ​ផ្ទះ​ល្វែង​ វិឡា​ បុរី​ នានា​ជុំ​វិញ​នោះ​ខ្ទង់​តម្លៃ​រាប់​សែន​ដុល្លារ​ទៅ​ហើយ​ ដូច្នេះ​អ្នក​ចង់​ទិញ​ដើម្បី​ចំណេញ​គឺ​ទៅ​ទី​នោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់