• 2021-01-11 04:41:54
  • ចរាចរណ៍

សាយ បង្ហាញអារម្មណ៍១ ពេលកាន់ចង្កូតឡានម្តងទៀត បន្ទាប់ពីរត់ ៩៧ថ្ងៃ

  • 2021-01-11 04:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកថ្ងៃច័ន្ទ ជើងដែលធ្លាប់តែរត់ បែរជាមកជាន់ហ្គែរ បញ្ជាឡាន ធ្វើអោយលោក អ៊ួន បឋម ហៅ សាយ បង្ហាញអារម្មណ៍មួយ ដែលលោកបាត់វាជាង ៩៧ថ្ងៃ។

ចង់ក្លាយអ្នកសរសេរព័ត៌មានសង្គម៖ ចុចត្រង់នេះ

ទីបំផុត! ខ្ញុំបានបើកបរម្តងទៀតហើយ ខ្ញុំនឹកណាស់។ នេះជាការបង្ហាញអារម្មណ៌របស់លោក សាយ តាមរយៈហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃច័ន្ទនេះ។

បេសកកម្ម រត់ជាមួយសាយ ២១ខេត្តក្រុង ក្នុងរយៈពេល ៩៧ថ្ងៃ បានបញ្ចប់ត្រឹមថ្ងៃម្សិលមិញ នៅក្នុងទីក្រុងភ្នំពេញ ក្នុងចម្ងាយ ២១គម ដែលមានការចូលរួមយ៉ាងកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងយុវជនជាច្រើននាក់ ដែលក្រោមតាំងពីព្រលឹម ដើម្បីចូលរួមរត់ជាមួយសាយ។ ការត់ បានបញ្ចប់យ៉ាងរលូន នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១។ លោកបានបញ្ជាក់ដែរថា ឥឡូវនេះយើងបានរត់មកដល់ភ្នំពេញហើយ ហើយប្រសិនបើអាចមានអ្នកចង់ទទួលកន្លែងស្នាក់នៅឬបាយទឹក ពួកយើងរីករាយនឹងបន្តនៅជាក្រុមពីរបីថ្ងៃទៀត ហើយគ្រប់ 99 ថ្ងៃដូចដែលបានកំណត់តាំងពីដំបូងនៃរយៈពេលនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។

គួរបញ្ចាក់ថា សាយរត់បានចម្ងាយ ២,៤០៨គ.ម ជុំវិញប្រទេសកម្ពុជា ២១ ខេត្តក្រុង ក្នុងរយៈពេល ៩៧ថ្ងៃ ៕

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី