- 2021-01-12 07:50:19
- ចរាចរណ៍
តើនគរបាលចាប់ម៉ូតូខុសលក្ខណ:បច្ចេកទេស នៅមុខផ្ទះ និងក្នុងផ្ទះ ត្រូវរឺខុស ?
- 2021-01-12 07:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនគរបាលចាប់ម៉ូតូខុសលក្ខណ:បច្ចេកទេស នៅមុខផ្ទះ និងក្នុងផ្ទះ ត្រូវរឺខុស ?
ចន្លោះមិនឃើញ
រឿងរ៉ាវសមត្ថកិច្ចចុះត្រួតពិនិត្យ និងចាប់យកម៉ូតូកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដល់មុខផ្ទះ និងក្នុងផ្ទះ បានក្លាយជាប្រធានបទក្ដៅគគុក នៅក្នុងសង្គម បង្កើតបានជាការជជែកគ្នាឥតឈប់រវាងការធ្វើហួសដែនសមត្ថកិច្ច និងការធ្វើត្រឹមត្រូវតាមច្បាប់។ តើការអនុវត្តបែបតក់ក្រហល់បែបនេះ តើសមត្ថកិច្ចខុស រឺត្រូវ? ឆ្លើយតបនឹងសំណួរនេះ លោក ទូច សុឃៈ អនុបណ្ឌិតផ្នែកច្បាប់ និងជាជាប្រធានសមាគមន៏ពិធីករពិធីការិនី បានបញ្ជាក់ច្បាស់ថា សមត្ថកិច្ចមានសិទ្ធិនៅក្នុងការត្រួតពិនិត្យ...។
លោកបានពន្យល់ថា៖ «ចំពោះម៉ូតូ ដែលចតនៅមុខផ្ទះ មិនវិលកង់ មិនធ្វើចរាចរណ៍ទេ សមត្ថកិច្ចនៅតែមានសិទ្ធក្នុងការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ចំពោះម៉ូតូនោះបាន។ ហើយប្រសិនបើរកឃើញថា មានការកែច្នៃខុសបច្ចេកទេស ជាពិសេសគោលដៅ គឺបំពាក់បំពង់សុីមុាំងលាន់លឺខ្លាំងនោះ សម្ថកិច្ចមានសិទ្ធហៅម្ចាស់ម៉ូតូ និងយកម៉ូតូ ទៅកាន់ការិយាល័យរបស់ខ្លួន ដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យា រឺពិន័យជាប្រាក់តែម្តង ។ លោកបានបញ្ជាក់ថា សម្ថកិច្ចអាចធ្វើកំណត់ហេតុ នៃការចាប់យកម៉ូតូ ទៅការិយាល័យរបស់ខ្លួនក៏បាន រឺឲ្យម្ចាស់ម៉ូតូសហការណ៏ជាមួយសមត្ថកិច្ចក៏បាន»។
ចំពោះករណីម៉ូតូនៅក្នុងផ្ទះវិញ ទោះផ្ទះចំហរ រឺបិទក៏ដោយ ក៏សមត្ថកិច្ចនៅតែមានសិទ្ធក្នុងការត្រួតពិនិត្យដដែល ប៉ុន្តែមុនចូលផ្ទះបាន សមត្ថកិច្ចគប្បីសួររកម្ចាស់ផ្ទះ រឺស្នើកិច្ចសហការណ៍ពីម្ចាស់ផ្ទះ ដោយបង្ហាញខ្លួនថា ជាសមត្ថកិច្ចមកពីផ្នែកណាមួយ អង្គភាពនេះ រឺអង្គភាពនោះ ដើម្បីធ្វើការងារនេះ ចូលក្នុងផ្ទះមើល ថាតើមានម៉ូតូធំដែលបំពាក់ឧបករណ៍បច្ចេកទេសខុស រឺបំពាក់បំពង់សុីមុាំង។ ក្នុងន័យនេះមានករណី២ គឺ៖
ចំពោះករណីទី១៖ ប្រសិនបើក្នុងករណីដែលម្ចាស់ផ្ទះមិនព្រមអនុញ្ញាតិឲ្យសមត្ថកិច្ចចូលក្នុងផ្ទះ ដើម្បីឆែករកមើលទេ សមត្ថកិច្ចត្រូវធ្វើកំណត់ហេតុ នៃករណីនេះបាន ដោយសួរថាក្នុងផ្ទះនេះ មានម៉ូតូធំអត់ រឺម៉ូតូដែលកែច្នៃខុសលក្ខណ:បច្ចេកទេសដែររឺទេ ហើយធ្វើកំណត់ហេតុរួចផ្តិតមេដៃ ។
ចំពោះករណីទី២៖ ប្រសិនបើសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់ តែម្ចាស់ផ្ទះអត់បានសហការណ៍ជាមួយសមត្ថកិច្ច នោះសមត្ថកិច្ចអាចស្នើសុំគោលការណ៍ទៅព្រះរាជអាជ្ញា រឺព្រះរាជអាជ្ញារង ដែលទទួលការងារនេះ ដើម្បីសុំបញ្ជារដឹកនាំផ្លូវច្បាប់ រឺ ក៏ក្នុងករណីចាំបាច់ រឺបន្ទាន់ណាមួយ អាចអញ្ជើញព្រះរាជអាជ្ញាមកកាន់ទីតាំងកើតហេតុតែម្តង ដើម្បីឲ្យគាត់ដឹកនាំតាមនីតិធី ចូលក្នុងផ្ទះនេះ ដើម្បីត្រួតពិនិត្យលក្ខណ:បច្ចេកទេស ។
ហើយប្រសិនបើបុគ្គលណាដែលប្រឆាំងការដឹកនាំរបស់ព្រះរាជអាជ្ញា គឺព្រះរាជអាជ្ញាអាចមានសិទ្ធឃាត់ខ្លួន រឺនាំខ្លួនទៅការិយាល័យ ។
ស្ដាប់ការពន្យល់ទាំងស្រុង ពីលោក ទូច សុឃៈ តាមរយៈវីដេអូខាងក្រោមនេះ៖