• 2021-01-29 09:51:31
  • ចរាចរណ៍

រថយន្តធន់ធំគ្រប់ប្រភេទ គួររកផ្លូវវាងឲ្យហើយទៅ ព្រោះថ្ងៃទី១ខែកុម្ភៈ មានការបិទផ្លូវទាំងនេះ

  • 2021-01-29 09:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយល្អ ក្នុងថ្ងៃបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការ បញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី គ្រប់ប្រភេទ លើកំណាត់មហាវិធីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មួយព្រឹក រហូតដល់ចប់កម្មវិធី ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់