• 2021-02-05 03:04:10
  • សេដ្ឋកិច្ច

មិនធ្លាប់មានទេ! ក្រុមហ៊ុន NYFX ផ្តល់ប្រាក់ខែ ប្រាក់លើកទឹកចិត្ត ដល់ដៃគូសហការណ៍ (MasterIB, IB) បន្ទាប់ពីទទួលបានអជ្ញាបណ្ណជាផ្លូវការ

  • 2021-02-05 03:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា ជាក្រុមហ៊ុនស្របច្បាប់ លំដាប់អន្តរជាតិ ដែលមានការិយាល័យកណ្តាល(Head Office)នៅប្រទេសអង់គ្លេស និងមានសាខាជាង១០ប្រទេស ដែលផ្តល់សេវាកម្ម ជួញដូរ មាស ប្រេង រូបិយប័ណ្ណអន្តរជាតិ ពេលនេះបានមកដល់ប្រទេសកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ជាផ្លូវការ។

យោងតាមការសំភាសន៍ផ្ទាល់ជាមួយលោកម៉ក់ រតនា នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា បានលើកឡើងថា ក្រុមហ៊ុនអិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា ជាក្រុមហ៊ុនស្របច្បាប់ លំដាប់ពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ ហើយដើម្បីចូលរួមជួយដល់យុវជនខ្មែរ និងដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពទីផ្សារមូលបត្រកម្ពុជាអោយបានទូលំទូលាយ ក្រុមហ៊ុនអិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា បានចំណាយដើមទុនមួយចំនួន ដើម្បីផ្តល់ប្រាក់ខែ ប្រាក់ លើកទឹកចិត្ត យ៉ាងច្រើន រហូតដល់ខ្ទង់ពាន់ដុល្លារដល់ដៃគូរសហការណ៍របស់ក្រុមហ៊ុន ហើយក្រុមហ៊ុននៅតែបន្តជ្រើសរើសដៃគូរសហការណ៍ទូទាំងប្រទេសជាច្រើននាក់ ។ហើយបញ្ជាក់ផងដែលថាដោយសារបរិបទកូវីដ១៩ រួមជាមួយបច្ចេកវិទ្យាកាន់តែរីកចំរើនក្រុមហ៊ុនអនុញ្ញាតិឲ្យដៃគូរសហការណ៍របស់យើងទាំងអស់ធ្វើការតាមគេហដ្ឋានក៏បាន ឬក៏មកក្រុមហ៊ុនផ្ទាល់ក៏បាន។

តើសេវាកម្មរបស់ក្រុមហ៊ុនមានចំណុចពិសេសអ្វីខ្លះដែលអាចទាញពាណិជ្ជករកម្ពុជាធ្វើការជួញដូរជាមួយក្រុមហ៊ុន?

ចំពោះសេវាកម្មរបស់ក្រុមហ៊ុន លោក ម៉ក់ រតនា នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អិន វ៉ាយ អេហ្វ អិកស៍ខេមបូឌា បានបន្តទៀតថា មានចំណុចពិសេសធំៗ៥ ដែលធ្វើអោយសេវាកម្មរបស់ក្រុមហ៊ុនមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា៖

១. ប្រើដើមទុនតិចៈ ជាក់ស្តែងបើយើងចង់ជួញដូរមាស ដែលតំលៃមាសបច្ចុប្បន្ន2,300$ក្នុងមួយដំឡឹង ហើយយើងជួញដូរ ១០០ដំឡឹង គឺយើងត្រូវប្រើដើមទុនរហូតដល់230,000$(ពេលដែលមាសឡើងថ្លៃ យើងចំណេញ ហើយនៅពេលដែលមាសចុះថ្លៃវិញ យើងខាត)។ ប៉ុន្តែបើយើងធ្វើការជួញដូរទៅលើទីផ្សារមាសដូចគ្នាជាមួយក្រុមហ៊ុនវិញគឺយើងប្រើដើមទុនត្រឹមតែ1% នៃតម្លៃដើមទុនសរុប ឬស្មើ2,300$ ប៉ុនណ្ណោះក៏យើងអាចជួញដូរក្នុងទំហំមាស100ដំឡឹងបានដែរ ហើយយើងអាចមានឪកាសចំណេញ ឬខាត ដូចប្រើដើមទុន100%បានដូចគ្នា។

២. អាចកំណត់ហានិភ័យបានៈ វាខុសពីការធ្វើជំនួញខាងក្រៅ បើយើងទិញមាសមកទុក ពេលដែលតម្លៃមាសចុះថោកកាន់តែខ្លាំង គឺយើងខាតកាន់តែច្រើន(ឧ.ទិញមាស100ដំឡឹង តំលៃ2,300$ក្នុងមួយដំឡឹងពេលដែលមាសចុះមកសល់ត្រឹម2,100$ក្នុងមួយដំឡឹងគឺយើងខាតអស់200$ក្នុងមួយដំឡឹងដែរ ដូច្នេះបើយើងទិញ100ដំឡឹងគឺយើងខាតអស់20,000$) ប៉ុន្តែបើយើងធ្វើការជួញដូរជាមួយក្រុមហ៊ុនវិញ គឺយើងអាចកំណត់ហានិភ័យបាន តើយើងកំណត់បែបណា?(ឧ.យើងកំណត់ការខាត5$ក្នុងមួយដំឡឹង ទោះតម្លៃមាសចុះថ្លៃយ៉ាងណាក៏ដោយ ក៏យើងខាតត្រឹមតែ5$ប៉ុណ្ណោះក្នុងមួយដំឡឹង ដូច្នេះបើយើងធ្វើការទិញមាស 100ដំឡឹង គឺយើងខាតត្រឹមតែ500$ប៉ុណ្ណោះ) ។

៣. មានភាពងាយស្រួលៈ បើយើងជួញដូរជាមួយក្រុមហ៊ុន ពេលដែលមាសឡើងពេលណាគឺយើងអាចលក់ចេញវិញពេលហ្នឹង(ឡើងពេលថ្ងៃ លក់ចេញវិញពេលថ្ងៃ ឡើងពេលយប់ លក់ចេញវិញទាំងយប់) ដោយយើងធ្វើការបញ្ជាទិញ/លក់តាមរយៈទូរស័ព្ទ ឬកុំព្យូទ័រដោយខ្លួននៅផ្ទះ ដែលខុសអំពីការជួញដូរខាងក្រៅដែលមាសឡើងថ្លៃពេលយប់គឺពិបាកក្នុងការលក់ចេញវិញ ។

៤. គម្លាតថ្លៃទាបៈ បើយើងពិនិត្យទៅលើគម្លាតថ្លៃ(Spread)នៅក្នុងទីផ្សារខាងក្រៅគឺមានតម្លៃថ្លៃ (ប្រហែលជាង50$ក្នុងមួយដំឡឹង) ហើយបើយើងធ្វើការជួញដូរក្នុងទំហំ100ដំឡឹង យើងខាតទៅលើគម្លាតថ្លៃជាង5,000$។តែបើយើងធ្វើការជួញដូរជាមួយក្រុមហ៊ុនវិញវិញ គឺចំណាយទៅលើគម្លាតថ្លៃប្រហែលត្រឹមតែ5$ប៉ុនណ្ណោះក្នុង1ដំឡឹង ឬប្រហែល៥០$ក្នុង100ដំឡឹង។

៥. មិនចំណាយទុនបម្រុងៈ ជាទូទៅប្រសិនបើយើងបើកអាជីវកម្មមួយ យើងត្រូវត្រៀមទុនមួយកញ្ចប់សម្រាប់ចំណាយប្រតិបត្តិការប្រចាំខែ(6ខែ ទៅ12ខែ) ដើម្បីផ្សព្វផ្សាយយីហោរបស់ក្រុមហ៊ុន ឬដើម្បីកសាងទំនុកចិត្តពីអតិថិជន។ ប៉ុន្តែបើយើងធ្វើជំនួញជាមួយក្រុមហ៊ុនវិញ យើងមិនចាំបាច់ចំណាយពេលវេលាច្រើន ឬត្រៀមទុនបម្រុងសម្រាប់ធ្វើអាជីវកម្មនោះទេ នៅពេលដែលយើងចាប់ផ្តើមធ្វើជំនួញភ្លាមយើងអាចមានឪកាសចំណេញបានភ្លាម។

អាសយដ្ឋាន៖ The Fortune Tower, 22nd Floor, Office-G-2201, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia

លេខទូរសព្ទ៖ (+855)61 81 81 90

គេហទំព័រ៖ www.nyfxcambodia.com

មតិយោបល់