• 2021-02-09 10:16:39
  • សេដ្ឋកិច្ច

ស្ថានីយកាល់តិច ផ្សារលើ ក្រុងព្រះសីហនុ រចនាថ្មី​ដូចស្ដង់ដានៅសិង្ហបុរី និងថៃ បំពាក់បរិក្ខារទំនើបបំផុត

  • 2021-02-09 10:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលប្រតិបត្តិការម៉ាកយីហោកាល់តិច បានបើកសម្ពោធស្ថានីយថ្មី ដែលមានការរចនាដ៏ប្រណីតនៅទីតាំងផ្សារលើក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រេងឥន្ធនៈដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរចនាដូចស្តង់ដាស្ថានីយកាល់តិចនៅសិង្ហបុរី និងថៃ ដែលបំពាក់បរិក្ខារបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល២០ឆ្នាំ ស្ថានីយកាល់តិចក្រុងព្រះសីហនុផ្សារលើបានផ្អាកដំណើរការរយៈពេលបីខែ រាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការកែលម្អឲ្យកាន់តែពិសេសទាក់ទាញនៅផ្នែកខាងក្នុង និងខាងក្រៅ។ ការកែលម្អ និងរចនាត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញរចនាពីក្រុមហ៊ុនឈេហ្វរ៉ុន (Chevron) ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងទិសដៅផ្តល់នូវសេវាកម្មអតិថិជនល្អបំផុតតាមរយៈការកែលម្អបរិក្ខារថ្មី និងមានភាពងាយស្រួល។ ការផ្លាស់ប្តូរមានដូចជា ការរចនារូបរាងថ្មីនៅហាង Star Mart ហាង Coffee Plus និងបន្ទប់ទឹក ជាមួយផ្ទៃខាងមុខរំលេចដោយពណ៌ក្រហម និងសដ៏ស្រស់ស្អាត។

ជាមួយស្ថានីយកាល់តិចក្រុងព្រះសីហនុផ្សារលើថ្មី អតិថិជននឹងទទួលបានបទពិសោធន៍នៃសេវាកម្មប្រេងឥន្ធនៈល្អបំផុត កាល់តិច ជាមួយ Techron® ដែលមានបច្ចេកវិទ្យាលាងសម្អាតម៉ាស៊ីន បង្កើនការការពារម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនខ្លាំង និងជួយសន្សំសំចៃប្រេងឥន្ធនៈ។ រូបមន្តបង្កើតថ្មីនេះ បានបង្ហាញឲ្យឃើញតាមបែបវិទ្យាសាស្ត្រក្នុងការលាងសម្អាតម៉ាស៊ីន ដោយជួយកាត់បន្ថយការកកិត ការពារផ្ទៃលោហៈក្នុងម៉ាស៊ីន ដើម្បីធានាបាននូវការសន្សំសំចៃប្រេងឥន្ធនៈ។ នេះមានន័យថាអ្នកបើកបរអាចទទួលបានអត្ថប្រយោជន៍ពីម៉ាស៊ីនដំណើរការល្អ កាត់បន្ថយផ្សែង និងបង្កើនទំនុកចិត្ត។

លក្ខណៈពិសេសមួយទៀតនៃស្ថានីយដែលបានកែលម្អថ្មី គឺមានការទូទាត់តាមរយៈកាត Visa Contactless ដែលជាមធ្យោបាយងាយស្រួល រហ័ស ដើម្បីរក្សាអតិថិជន និងបុគ្គលិកកាល់តិចប្រកបដោយសុវត្ថិភាព រួមជាមួយហាង Caltex Star Mart ដែលផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ និងភេសជ្ជៈជាច្រើនមុខនៅហាង Coffee Plus ។

លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេសបានមានប្រសាសន៍ថា “យើងតែងតែស្វែងរកការច្នៃប្រតិដ្ឋនិងកែលម្អថ្មី ដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យជូនអតិថិជនរបស់យើងនៅស្ថានីយប្រេងឥន្ធនៈកាល់តិច។ ការរចនាថ្មីនេះនឹងផ្តល់ជូននូវភាពងាយស្រួល និងគ្រឿងបរិក្ខារទំនើបៗ ដែលធ្វើឲ្យអ្នកបើកបររបស់យើងមានភាពរីករាយ នៅពេលចាក់ប្រេងឥន្ធនៈ ការឈប់សម្រាកពីការធ្វើដំណើរ ឬទិញទំនិញមួយចំនួន"។

កាល់តិចមានស្ថានីយសេវាកម្មចំនួន៣៥កន្លែង ហាង Star Marts ១៧ហាង និងហាង Coffee Plus ៣២ហាង នៅទូទាំងប្រទេស ហើយគ្រោងនឹងពង្រីកបន្ថែមទៀត។ ការកែលម្អស្ថានីយនេះបានបង្ហាញពីនិន្នាការមួយដែលនឹងត្រូវដាក់ដំណើរការនៅទីតាំងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។

អំពីក្រុមហ៊ុន Chevron

ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ ក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅទូទាំងពិភពលោក តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនស្ទើរគ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្មថាមពល។ ក្រុមហ៊ុន Chevron បានធ្វើការស្រាវជ្រាវរុករក ផលិត និងដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិ ចម្រាញ់ប្រេង ធ្វើទីផ្សារ និងចែកចាយប្រេងឥន្ធនៈ និងប្រេងរំអិល ផលិតនិងលក់ផលិតផលធ្វើអំពីប្រេងឥន្ធនៈ និងសារធាតុផ្សំបន្ថែម ផលិតថាមពលកម្តៅ រួមទាំងអភិវឌ្ឍបច្ចេកវិទ្យាដែលបង្កើនគុណតម្លៃអាជីវកម្មគ្រប់ផ្នែកនៃដំណើរការក្រុមហ៊ុន។ ស្លាកសញ្ញា CaltexTM មានអាយុកាល ៨៥ឆ្នាំហើយ ក្នុងការជួយសម្របសម្រួលអតិថិជនផ្ទាល់របស់ក្រុមហ៊ុន Chevron នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្នែកខ្លះនៃមជ្ឈឹមបូព៌ា និងអាហ្រ្វិក។

មតិយោបល់