- 2021-03-18 10:46:12
- ព័ត៌មាន
លោកតាម៉ូតូឌុបវ័យ ៧៥ឆ្នាំ៖ «បើស្ងាត់យ៉ាងនេះ តើខ្ញុំរំពឹងលើអី បានប្រាក់ឯណាទិញបាយហូប»?
- 2021-03-18 10:46:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតាម៉ូតូឌុបវ័យ ៧៥ឆ្នាំ៖ «បើស្ងាត់យ៉ាងនេះ តើខ្ញុំរំពឹងលើអី បានប្រាក់ឯណាទិញបាយហូប»?
ចន្លោះមិនឃើញ
ក្នុងបរិបទសម័យកូវីដ មិនថាមុខរបរតូចឬធំនោះទេ រមែងតែងជួបប្រទះបញ្ហានានាចៀសមិនផុតឡើយ។ ចំណែកឯសេដ្ឋកិច្ចរបស់ប្រជាជនម្នាក់ៗធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបទៅពេលមិនទាន់មានកូវីដវាយលុក។ ការពិបាករកប្រាក់ចំណូលចូលគ្រួសារនេះ ក៏ដោយសារតែ អ្នកខ្លះត្រូវស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព ការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ព្រឹត្តិការណ៏សហគមន៍ ២០-កុម្ភៈ បានចូលមក ធ្វើឱ្យប្រជាជនដែលលោកមានមុខរបរប្រចាំថ្ងៃរកប្រាក់កម្រៃបានបន្តិចបន្តួចទុកគ្រាន់ចិញ្ចឹមក្រពះ ស្ទើផុតដង្ហើមម្តងៗ។ និយាយមកដល់ចំណុចនេះសែនអាណិតអាសូរទៅដល់ចាស់ៗដែលពួកគាត់ប្រកបរបរ រត់ម៉ូតូឌុប ព្រោះរកកម្រៃមិនសូវបានដូចពេលមុន ដ្បិតអីមិនសូវមានអ្នកជិះទេ ព្រោះប្រជាជនមិនចេញក្រៅផ្ទះទេដើម្បីការពារពីការឆ្លងជំងឺកូវីដ លុះត្រាតែមានភារកិច្ចណាមួយចាំបាច់ទើបពួកគាត់ចេញក្រៅ។ ដូច្នេះលោកតាចាស់ៗ ប្រកបរបរនេះពិតជាពិបាករកចំណូលចិញ្ចឹមក្រពះខ្លាំងណាស់។
បើតាមរយៈការបង្ហោះរូប៣សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Ellie Jet បានចាក់ទម្លុះដល់បេះដូងប្រិយមិត្តមិនតិចនាក់ទេ។ នៅក្នុងរូបទាំង៣សន្លឹកនោះ គេឃើញលោកតាម្នាក់ប្រកបរបររត់ម៉ូតូឌុប តាមការសន្និដ្ឋានមានអាយុប្រហែល ៧៥ឆ្នាំ។ លោកតាហាក់កំពុងអង្គុយត្រម៉ង់ត្រម៉ោច រង់ចាំម៉ូយហៅជិះដើម្បីបានប្រាក់ខ្លះទុកគ្រាន់ទិញបាយហូប។ប៉ុន្តែអង្គុយយូរទៅនៅតែមិនមានអ្នកហៅជិះទៀត ធ្វើឱ្យលោកតាបានត្រឹមតែអង្គុយដោយអស់សង្ឃឹមនៅលើម៉ូតូចាស់របស់គាត់នោះម្នាក់ឯង។ លោកតាតែងតែឈប់ម៉ូតូរង់ចាំម៉ូយ នៅក្បែរ ហាងភេសជ្ជៈ ខយ (KOI) សាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង។ ដូច្នេះប្រសិនបើប្រិយមិត្តជិះកាត់ចង់ជួយឧបត្ថម្ភដល់គាត់ ប្រិយមិត្តអាចទៅរកគាត់នៅម្តុំដែលបានសរសេរនៅខាងលើបាន៕
រូបភាព៖ Facebook Ellie Jet