• 2021-03-28 06:19:05
  • ព័ត៌មាន

foodpanda ឧបត្ថម្ភសម្ភារៈការពារមេរោគដល់មន្ត្រីប៉ូលីសធ្វើការងារផ្ទាល់ប្រយុទ្ធប្រឆាំងកូវីដ១៩ នៅក្រុងព្រះសីហនុ 

  • 2021-03-28 06:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​កូវីដ១៩ នៅ​កម្ពុជា​បច្ចុប្បន្ន​នៅ​មិនទាន់​ធូរ​ស្បើយ​នៅ​ឡើយ ខណៈ​អត្រា​នៃ​ការ​ឆ្លង​នៅ​តែ​បន្ត ការ​នៅ​ក្នុង​ផ្ទះ កុំ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់ និង​ កា​ចេះ​ជួយ​គ្នា​ជា​រឿង​សំខាន់​បំផុត ​ដូច​ដែល​ឃើញ​ស្រាប់ ទាំង​ក្រុម​គ្រូពេទ្យ​សមត្ថកិច្ច និង​អ្នក​ជួរ​មុខ​ជាច្រើន ដែល​នៅ​តស៊ូ​ក្រៅ​ផ្ទះ គ្មាន​ពេល​សម្រាក​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សារ​មេរោគ​កូវីដ១៩​នៅ​តែ​មាន​សន្ទុះ​ឆ្លង ឥត​ឈប់​ឈរ​ជា​រៀងរាល់​ថ្ងៃ​នៅ​កម្ពុជា។

ជាក់​ស្ដែង ខេត្ត​ព្រះសីហនុ គឺ​ជា​ចំណុច​ក្តៅ​ដែល​មាន​សន្ទុះ​នៃ​ការ​ឆ្លង​គួរ​ឲ្យ​បារម្ភ ក្រៅ​ពី​ភ្នំពេញ។ ដោយ​មើល​ឃើញ​ដូច​នេះ កាល​ពី​ថ្ងៃទី ២៦ មីនា ២០២១  ក្រុមហ៊ុន foodpanda បាន​រៀប​ចំ​សម្ភារៈ​ការពារ​កូវីដ​១៩ ​ចាំ​បាច់​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ត​តាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩ ក្នុង​សហគមន៍​នៅ​​ខេត្ត​ព្រះសីហនុ។

អំណោយ​ដែល​ចែក​ជូន​ដោយ​ក្រុមហ៊ុន foodpanda រួម​មាន​​ ៖

  • ម៉ាស់ ការពារ​មេរោគ ៥៤ ប្រអប់
  • ទឹក​អាល់​កុល សម្លាប់​មេរោគ ចំណុះ ១០០ml ចំនួន ៣០០ដប 
  • ទឹក​សុទ្ធ​ចំនួន ៣០ កេស ។

តោះ! ចូល​រួម​ចំណែក​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ទាំងអស់​គ្នា​ជាមួយ​រដ្ឋាភិបាល បើ​មិន​ចាំ​បាច់​កុំ​ចេញ​ពី​ផ្ទះ។ អ្នក​អាច​ប្រើ​ប្រាស់ foodpanda សម្រាប់​ធ្វើ​ការ​កម្ម៉ង់​អាហារ និង​ទំនិញ​ផ្សេង​ជាមួយ​សេវា​ដឹក​ជូន​ដល់​ទីតាំង​យ៉ាង​ឆាប់​រហ័ស និង​សុវត្ថិភាព។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ foodpanda តែង​​ចូល​រួម​នូវ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​សង្គម​ជា​ច្រើន​ពី​មុន​មក​ផង​ដែរ។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ foodpanda មាន​មូលដ្ឋាន​គ្រឹះ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​កំពុង​ពេញ​និយម​ប្រើ​ប្រាស់​ខ្លាំង​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ដែល​បាន​ចូល​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ និង​បាន​បន្ត​ពង្រីក​ខ្លួន​ទៅ​ខេត្ត​ជា​ច្រើន​ទៀត​ដូចជា  សៀមរាប, បាត់​ដំបង, កំពង់ចាម, កំពត, កែប, កំពង់ធំ, ​កំពង់សោម និង​ ប៉ោយប៉ែត។

តាម​រយៈអេប​ foodpanda អ្នក​អាច​ចុច​កុម្ម៉ង់​​របស់​ញុំា និង​ទំនិញ​ផ្សេង ជាមួយ​សេវា​ដឹក​ជូន​ដល់​ទីតាំង​យ៉ាង​ឆាប់រហ័ស ឬ ជ្រើសរើស​យក​សេវា​ទៅ​យក​នៅ​ហាង​ដោយ​ផ្ទាល់ (Pick Up) ដែល​អ្នក​អាច​ចុច​កុម្ម៉ង់​រួច​ ទៅ​យក​ដោយ​ផ្ទាល់​នៅ​ហាង​ដោយ​មិនបាច់​រង់ចាំ​យូរ​។​​

ដោន​ឡូត​អេប​ foodpanda ឥលូវ​នេះ ស្រួល​​ចុច​កុម្ម៉ង់​ម្ហូប​ឆ្ងាញ់ៗ មិន​ភ័យ​ខ្លាច​ពេល​ចេញ​ក្រៅ នៅ​ផ្ទះ​ក៏​អាច​ញ៉ាំ​របស់​ឆ្ងាញ់​​ៗ​បាន​ដែរ៕

អត្ថបទ៖ លីដា

មតិយោបល់