• 2021-03-31 07:04:03
  • សេដ្ឋកិច្ច

ពិសេសបំផុត! ភីធីធី ផ្ដល់ជូនប្រេងម៉ាស៊ូតថ្មី Diesel Plus មានសមត្ថភាពមិនធម្មតា

  • 2021-03-31 07:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយថ្មីៗកាលពីថ្ងៃទី ៣០ មីនា ២០២១ នេះ ស្ថានីយប្រេងឥន្ធនៈ ភីធីធី បាននាំយកនូវប្រេងម៉ាស៊ូតថ្មី ឈ្មោះថា «Diesel Plus» មកផ្ដល់ជូនអតិថិជនរបស់ខ្លួន ។ ប្រេងម៉ាស៊ូតថ្មីនេះ បានបន្ថែមសារធាតុ សេតាន (Cetane Im​p​r​o​v​e​r​)​ ធ្វើឱ្យមានសមត្ថភាពកាន់តែពិសេស អាចបង្កើនថាមពលកាន់តែខ្លាំងដល់យានយន្ត ។

លក្ខណៈសម្បត្តិជាច្រើន បានរួមបញ្ចូលនៅក្នុង ប្រេងម៉ាស៊ូតថ្មី «Diesel Plus» ដែលបង្កើនសមត្ថភាពធ្វើឱ្យយានយន្តលោកអ្នកដំំណើរការបានល្អ ជាមួយនឹងការបន្ថែមសារធាតុការពារពិសេសសម្រាប់ការពារម៉ាស៊ីនយានយន្តមិនឱ្យមានកំណក (Anti-Foam) ផងដែរ ។ បន្ថែមលើពីនេះទៀត ប្រេងម៉ាស៊ូតថ្មីនេះជួយធ្វើឱ្យពីស្តុងយានយន្តស្អាត និងថ្មីជានិច្ច (Injector Cleansing) ។ កាន់តែពិសេសលើសនេះនោះ ប្រេងម៉ាស៊ូត Diesel Plus ថ្មីនេះ អាចជួយថែរក្សាម៉ាស៊ីនយានយន្តរបស់លោកអ្នក ធន់ប្រើប្រាស់បានយូរ ដោយសារវាបានបន្ថែមសារធាតុការពារច្រែះក្នុងម៉ាស៊ីន (Corrosion Inhibitor) ។

ក្នុងឱកាសដែលក្រុមហ៊ុន ភីធីធី ណែនាំផលិតផលនេះជូនអតិថិជន លោក ស៊ុងផុន ថេបណាំសូមាណាត់ ជាអគ្គនាយកនៃក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ ភីធីធី ជាស្ថានីយដែលគ្រប់គ្រងដោយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ​ដែលជាក្រុមហ៊ុនកូន របស់ក្រុមហ៊ុន PTTOR ( PTT OIL and Retail Business Public Company Limited)។

លោក ស៊ុងផុន ថេបណាំសូមាណាត់ បានបន្តថា ៖ «យើងមានស្ថានីយប្រេងឥន្ធនៈ ដែលអាចហៅបានថា ជាស្ថាននីយដែលមិនត្រឹមតែផ្តល់សេវាកម្មប្រេងតែប៉ុណ្ណុះទេ តែថែមទាំងមានផ្តល់សេវាកម្មហាងកាហ្វេ Café Amazon, ហាង​ទំនិញជីហ្វី Jiffy និងអាហារដ្ធានផ្សេងៗជាច្រើនទៀត និងជាទីតាំងឈប់សម្រាក ជាកន្លែងណាត់ជួបគ្នា។ បច្ចុប្បន្នយើងមាន ស្ថានីយទាំងអស់ចំនួនជាង ១០០ សាខាទូទាំងប្រទេស » ។

គួរកត់សម្គាល់ថា ប្រេងម៉ាស៊ូតថ្មី «Diesel Plus» បានផ្លាស់ប្តូរឈ្មោះពីប្រេងម៉ាស៊ូត Diesel ក៏ព្រោះថា ប្រេងម៉ាស៊ូតថ្មី «Diesel Plus» បានបន្ថែមនូវមុខងារថែរក្សារយានយន្តជាច្រើនដែលខុសពីប្រេងម៉ាស៊ូតធម្មតា (ដូចបានរៀបរាប់ខាងលើ) ។

អគ្គនាយកនៃក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានបន្ថែមទៀតថា៖ «ការប្តូរឈ្មោះនេះ ពីព្រោះប្រេងម៉ាស៊ូតថ្មីមានគុណប្រយោជន៍ ច្រើនជាងប្រេងម៉ាស៊ូតធម្មតាដែលយើងធ្លាប់បានផ្តល់សេវាកម្ម​ឱ្យអតិថិជនកន្លងមក ដោយសារកត្តានេះធ្វើឱ្យក្រុមហ៊ុនរីកចម្រើនជាបន្តបន្ទាប់ ក៏ព្រោះថាក្រុមហ៊ុនបាននាំចូលប្រេងដែលមានគុណភាពខ្ពស់ និងមានស្តង់ដារ ហើយប្រជាជនក្នុងប្រទេសកម្ពុជា គាំទ្រដល់ប្រេងគ្រប់ប្រភេទរួមទាំងសេវាកម្មផងដែរ ។ ​ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជានោះ គឺក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយចង់ពង្រីកទីផ្សាររបស់ខ្លួនឱ្យបានច្រើននៅក្នុងប្រទេសអាស៊ាន ជាពិសេសប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍ មានសក្តានុពល និងសេដ្ឋកិច្ចកំពុងរីកចម្រើនផងដែរ» ។

ដោយឡែកតាមរយៈលោក ឆាតឆៃ សេងអរុណ ជាអគ្គនាយករង នៃក្រុមហ៊ុនភីធីធី ខេមបូឌា បានឱ្យដឹងថា ប្រេងម៉ាស៊ូតថ្មី «Diesel Plus» ជាប្រេងម៉ាស៊ូតផ្សំឡើងដោយបច្ចេកវិទ្យាថ្មី ដែលក្រុមហ៊ុនបានចំណាយទៅលើដើមទុនច្រើនជាងប្រេងម៉ាស៊ូតធម្មតា ប៉ុន្តែក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយទាំងនេះ​។  ចំណែកតម្លៃលក់ជូនអតិថិជន ក្រុមហ៊ុនរក្សាតម្លៃដើមដូចប្រេងម៉ាស៊ូតធម្មតាដែរ ។ចំពោះ អតិថិជនទាំងអស់អាចទៅទទួលសេវាកម្មប្រេងម៉ាស៊ូតថ្មី Diesel Plus នេះ នៅគ្រប់ស្ថានីប្រេងទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក ឆាតឆៃ សេងអរុណ បន្ថែមថា៖ «ក្រុមហ៊ុនមានផែនការពង្រីកចំនួនសាខាអោយបានគ្រប់ខេត្តក្រុង ទាំងអស់ក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុននឹងព្យាយាមអភិវឌ្ឍន៍អាជីវកម្ម ដើម្បីបំពេញតម្រូវការរបស់អតិថិជនអោយបានខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈ ភីធីធី ចាប់ផ្តើមពង្រីក និង អភិវន្ឍន៍ សោភ័ណភាព ស្តង់ដារបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ៕

មតិយោបល់