• 2021-04-06 10:07:55
  • សេដ្ឋកិច្ច

មកដឹងពីមូលហេតុតម្លៃប្រេងឡើងចុះ និងរបៀបជួយដូរតម្លៃគម្លាតនេះ ប្រើទុនតិច អាចរកចំណេញបាន

  • 2021-04-06 10:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឡើងចុះនៃការផលិតប្រេងឆៅ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់ អាចជះឥទ្ធិពលទៅដល់តម្លៃផលិតផលប្រេងសាំងសកល។

ដោយសារ ប្រេង គឺជាប្រភពថាមពលមួយដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក ដូច្នេះការជួញដូរប្រេង ត្រូវបានគេមើលឃើញថាជាជំនួញដ៏កាក់កបមួយ។ ជាក់ស្តែង ការឡើងចុះនៃតម្លៃប្រេងនឹងជះឥទ្ធិពលយ៉ាងឆាប់រហ័សដល់ ផលិតកម្ម និងសេវាកម្មនានា ក្នុងនោះវាក៏ជាកត្តាធ្វើឱ្យមានអតិផរណាតម្លៃទំនិញ និងសេវាកម្មផងដែរ។

និន្នាការឡើងចុះនេះឯង ដែលបង្កើតនូវលក្ខខណ្ឌល្អសម្រាប់ អ្នកចេះក្ដាប់ឱកាស អាចបោះទុនវិនិយោគ ជួយដូរហាងឆេងប្រេងឆៅ ដើម្បីមានឱកាសរកប្រាក់ចំណេញច្រើន។ ។

មកយល់លម្អិតពីមូលហេតុឡើងចុះ នៃតម្លៃប្រេង និងរបៀបជួយដូរហាងឆេងប្រេងឆៅ ៖

១. អ្វីទៅដែលជះឥទ្ធិពលលើតម្លៃប្រេង ?

តម្លៃប្រេង ប្រែប្រួល ឡើង ឬ ចុះទៅតាមតម្រូវការ​ និង ទំហំនៃការផលិត។ បើការផលិតប្រេងលើសតម្រូវការ នឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ក្នុងកម្រិតមួយទាប។ តួយ៉ាងដោយសារតែកូវីដ១៩ តម្រូវការប្រេងឆៅទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងគំហុក។ ប្រការនេះបានធ្វើឱ្យចំនួនស្តុកប្រេងឡើងចាល់ខ្លាំង ហើយទាញតម្លៃប្រេងកាន់តែចុះទាប ។ កាលពីខែមេសាឆ្នាំមុន អត្រាតម្លៃប្រេងឆៅ នៅលើទីផ្សារអាមេរិក បានធ្លាក់ក្រោមសូន្យដុល្លារក្នុងមួយធុងបារែល ។ យ៉ាងណាមិញ ក្រោយតម្រូវការចាប់ផ្ដើមមានវិញ តម្លៃប្រេងក៏ចាប់ផ្ដើមងើបឡើងបណ្ដើរៗ ដូចឃើញជាក់ស្ដែងនៅកម្ពុជាបច្ចុប្បន្ន។

២.គ្រប់គ្នាអាចជួញដូរតម្លៃនៃប្រេងឆៅ (oil derivatives) បានប្រាក់ចំណេញទោះមានទុនតិចក៏ដោយ

ដើម្បីធ្វើការជួញដូរបានប្រាក់ចំណេញពីទីផ្សារកិច្ចសន្យាគម្លាតតម្លៃនៃប្រេងឆៅ លោកអ្នកប្រើដើមទុនត្រឹមតែ 2% នៃតម្លៃ ១០បារ៉ែល (1590 លីត្រ=$598) ប៉ុណ្ណោះដើម្បីបញ្ជាទិញអត្រាហាងឆេងតម្លៃប្រេង USOIL = $59.80ក្នុង ១បារ៉ែល ។

សញ្ញាសំគាល់ទីផ្សារកិច្ចសន្យាគម្លាតតម្លៃនៃប្រេងឆៅត្រូវបានបង្ហាញឡើងជាអក្សរ USOIL។ តម្លៃហាងឆេងក្នុងម៉ោងកំពុងសរសេរ USOIL = $59.80ក្នុង១បារ៉ែល (1បារ៉ែល=159លីត្រ)។

ក្នុងទីផ្សារកិច្ចសន្យាគម្លាតតម្លៃនៃប្រេងឆៅនេះរាល់ពេលដែលលោកអ្នកទិញ ១បារ៉ែលក្នុង ១ប្រតិបត្តិការ គឺស្មើនឹងអ្នកនឹងទទួល១០បារ៉ែល។

ឧទាហរណ៍ ៖ ទិញនៅតម្លៃ $59.80/barrel -> តម្លៃឡើងដល់$60.90/barrel => $1.10/barrel X 10 barrel = $11 (ប្រាក់ចំណេញ)

ការឡើងចុះនៃតម្លៃប្រេងយ៉ាងឆាប់រហ័សបានធ្វើឱ្យអ្នកជួញដូរដែលមានទុនតិចតួចក៏អាចមានឱកាសជួញដូរយកប្រាក់ចំណេញបានក្នុងទីផ្សារកិច្ចសន្យាគម្លាតតម្លៃនៃប្រេងឆៅ (oil derivative) នេះ។

៣. ស្តុកប្រេងឆៅអាមេរិក ៖

ស្ថិតិនៅក្នុងឆ្នាំ២០២១ បានបង្ហាញថា សហរដ្ឋអាមេរិកអាចផលិតប្រេងឆៅបាន ៤៩៨.៤ លានបារ៉ែល។ ដែលនេះជាការកើនឡើងចំនួន ១៣.៨ លានបារ៉ែលបើធៀបទៅនឹងស្តុកប្រេងដែលមានកាលពីសប្តាហ៍កន្លងទៅ។ ស្តុកប្រេងឆៅរបស់អាមេរិកបានហក់ឡើង ៦% ខ្ពស់ជាងឆ្នាំមុនដែល៥ឆ្នាំកន្លងទៅស្តុកប្រេងឆៅនៅតែរក្សាស្ថិតិនៅដដែល មិនឡើងមិនចុះ។

៤. ការផលិតប្រេងរបស់អាមេរិក ៖

សព្វថ្ងៃនេះ សហរដ្ឋអាមេរិកជាប់ជាប្រទេសលេខ១ ផលិតប្រេងបានច្រើនជាងគេបំផុតនៅលើពិភពលោក។ អាមេរិកអាចផលិតប្រេងបានប្រហែល ១៩ លានបារ៉ែលក្នុងមួយថ្ងៃ។ កាលពីឆ្នាំ ២០១៩ កន្លងទៅស្ថិតិផលិតប្រេងនេះហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តផលិតប្រេងដែលអាមេរិកអាចធ្វើបាន។ ប៉ុន្តែក្នុងឆ្នាំ ២០២១នេះផលិតផលប្រេងអាមេរិកហាក់ធ្លាក់ចុះខ្លាំងបើធៀបទៅនឹងឆ្នាំមុនៗ។

នៅមានផលិតផលប្រេង ៣ប្រភេទផ្សេងទៅដែលស្ថិតិក្នុងការផ្គត់ផ្គង់ក៏ធ្លាក់ចុះដូចគ្នា ៖ ផលិតផលប្រេងសាំងម៉ូតូ ស្ថិតិផ្គត់ផ្គង់គិតជាមធ្យម ៨.១លានបារ៉ែលក្នុងមួយថ្ងៃធ្លាក់ចុះ ១១.២% បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុនផលិតផលប្រេងឥន្ធនៈចំហេះ ស្ថិតិផ្គត់ផ្គង់គិតជាមធ្យម ៤.២លានបារ៉ែលក្នុងមួយថ្ងៃធ្លាក់ចុះ ៣.១% បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុនផលិតផលប្រេងឥន្ធនៈសម្រាប់ចាក់ឱ្យយន្តហោះ ធ្លាក់ចុះ ២៩.៨%បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

៥. សមាជិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ៖

បច្ចុប្បន្ននេះអង្គការនេះមានប្រទេសជាសមាជិកចំនួន ១៥ រួមមាន ៖ ១.អាល់ហ្សេរី , ២.អង់ហ្គោឡា , ៣.កុងហ្គោ ,៤.អេក្វាទ័រហ្គីណេ , ៥.អេក្វាទ័រ , ៦.ហ្គាបុង , ៧.អ៊ីរ៉ាក់ , ៨.អ៉ីរ៉ង់ , ៩.កូវ៉ែត , ១០.លីប៊ីយ៉ា ,១១.នីហ្សេរីយ៉ា ,១២.កាតា , ១៣.អារ៉ាប៊ីសាអូឌីត, ១៤.អេមីរ៉ាត់អារ៉ាប់រួម , ១៥.វេណេហ្ស៊ុយអេឡា។

៦ .ការចូលរួមចំណែករបស់វិស័យប្រេង និងឧស្ម័នធម្មជាតិទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក៖

ឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិរបស់អាមេរិកជំរុញឱ្យមានការងារចំនួន ១០,៣ លាន ប្រភេទនៅក្នុងសហរដ្ឋអាមេរិក និងជិត ៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP)។ វិស័យប្រេងបានជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ បង្កើតការងារនៅវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធ។ ក្រៅពីនោះពលរដ្ឋអាមេរិកដែលធ្វើការទាក់ទងនឹងឧស្សាហកម្មប្រេងនិងឧស្ម័ន ទទួលបានចំណូលខ្ពស់ បើធៀបនឹងការងារដទៃទៀតក្នុងប្រទេសនេះ មិនទាន់និយាយដល់ចំណូលពន្ធដល់រដ្ឋាភិបាល និងទីផ្សារហ៊ុនផង។

៧. ពិតទេអ្នកអាចវិនិយោគលើការទិញដូរហាងឆេងប្រេងឆៅអាមេរិក?

ជាច្រើនឆ្នាំមកហើយហាងឆេងប្រេងឆៅ នៅសហរដ្ឋអាមេរិក បានក្លាយជាប្រធានបទក្ដៅ ដែលអង្រួនទីផ្សារភាគហ៊ុនពិភពលោក ។ សំអាងលើហេតុផលខាងលើ អ្នកនិយមការវិនិយោគ Forex អាចតាមដា ន និងវិភាគមើលការឡើងចុះនៃហាងឆេង ប្រេងឆៅអាមេរិក ដែលជាលទ្ធផលគេអាចធ្វើការទិញដូរហាងឆេងប្រេងឆៅ ដើម្បីរកចំណេញបានច្រើន។

ឥឡូវនេះនៅកម្ពុជាអ្នកក៏អាចបោះទុនវិនិយោគលើហាងឆេងប្រេងឆៅអាមេរិកបានផងដែរ តាមអនឡាញដោយមានការជួយជ្រោមជ្រែងពី ក្រុមហ៊ុនជំនាញ និងផ្តល់ប្រឹក្សាណែនាំ CommoT ដើម្បីធានាសុវត្ថិភាព និងអាចរកឱកាសចំណេញពីការឡើងចុះនៃហាងឆេងប្រេងឆៅពិភពលោក។

Commo T ជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជាដើម្បីធ្វើអាជីវកម្ម Forex Trading កម្រិតអន្តរជាតិមួយប្រកបដោយទំនុកចិត្តខ្ពស់សម្រាប់អតិថិជននៅកម្ពុជា។

ចង់យល់កាន់តែច្បាស់ ចុចទីនេះ ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការបោះទុនវិនិយោគឬបើកគណនី ក្នុងការ Trading ដោយឥតគិតថ្លៃ។

លោកអ្នកអាចសាកល្បងដោយផ្ទាល់និងស្វែងយល់បន្ថែមអំពីជំនាញនេះ ក្រៅពីការងារគោលរបស់លោកអ្នក ព្រោះថាអ្នកអាចរកប្រាក់ចំណូលចូលគ្រួសារបន្ថែមពី Forex Trading។

សម្រាប់ព័ត៌មានលម្អិត ឬចំណេះដឹងផ្សេងៗ ជុំវិញការជួញដូរលើរូបិយវត្ថុបរទេស (Forex) អាចចូលទៅកាន់ ៖

  • ព័ត៌មានបន្ថែម ៖ Commo T

  • ជួបជាមួយអ្នកជំនាញនៅ Commo T ដោយផ្ទាល់ទីតាំង ៖ អគារលេខ៤២ ផ្លូវ សម្តេចប៉ាន លេខ ២១៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ

មតិយោបល់