- 2021-04-09 05:06:00
- ព័ត៌មាន
ចូលរួមជួយសង្គម LM CAR ឧបត្ថម្ភសម្ភារការពារការរាតត្បាតកូវីដ១៩ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោសន្ធឹកសន្ធាប់
- 2021-04-09 05:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមជួយសង្គម LM CAR ឧបត្ថម្ភសម្ភារការពារការរាតត្បាតកូវីដ១៩ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោសន្ធឹកសន្ធាប់
ចន្លោះមិនឃើញ
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ LM CAR ដែលជាក្រុមហ៊ុនតាក់ស៊ីទំនើបបាននាំយក អំណោយយ៉ាងសន្ធឹកសន្ធាប់ ផ្តល់ជូនដល់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ( TYDA) ដែលជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបង្ការកូវីដ-១៩ រួមមាន៖
ការឧបត្ថម្ភខាងលើនេះ គឺទឹកចិត្តមួយនៃក្រុមហ៊ុន LM CAR ដែលចង់ចូលរួមជាផ្នែកមួយ ជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ក៏ដូចជារួមចំណែកជួយដល់សង្គមជាតិ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងមមាញឹកប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតមួយនេះ។
« ការចូលរួមបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា។ ហើយការចូលរួមរបស់ក្រុមហ៊ុន LM CAR ថ្ងៃនេះ គឺជាការរួមចំណែកបំពេញទំនួលខុសត្រូវចំពោះសង្គម ក៏ដូចជាសុវត្ថិភាពរបស់អតិថិជនយើង ក្នុងនាមជាក្រុមហ៊ុនបរទេសមួយ ដែលតែងតែគិតគូដល់កម្ពុជា ជួយគ្នាក្នុងគ្រាលំបាក »។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន LM CAR ។
លោកបន្តថា ៖ « បន្ទាប់ពីមានការផ្ទុះកូវីដ-១៩ ចូលក្នុងសហគមន៍ រថយន្តតាក់ស៊ីទំនើប LM CAR បានអនុវត្តវិធានការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលយ៉ាងតឹងរ៉ឹង ដូចជា ៖ អ្នកបើកបរតែងពាក់ម៉ាសជាប់ជានិច្ច, បន្តត្រួតពិនិត្យ និង រឹតបន្តឹងរាល់សកម្មភាពដែលប្រឈមនឹងការឆ្លង, សម្អាតរថយន្តគ្រប់ពេលវេលា ទាំងពេលមានភ្ញៀវជិះ និងពេលគ្មានភ្ញៀវ តាមស្តង់ដារសម្លាប់មេរោគណែនាំដោយក្រសួងសុខាភិបាល» ។
«លើសពីនេះ គ្រប់បុគ្គលិក និង អ្នកបើកបររបស់ LM CAR តែងត្រួតពិនិត្យសុខភាព និងសម្លាប់មេរោគជាមុន ទាំងក្រៅ និងក្នុងរថយន្ត ដើម្បីធានាទំនុកចិត្តដល់អតិថិជន»។ លោកបញ្ជាក់បន្ថែម។
ក្រុមហ៊ុនខាងលើនេះ នឹងកំណត់ស្តង់ដារយ៉ាងតឹងរ៉ឹងបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្ម ដែលធ្វើឱ្យអតិថិជនរបស់ LM CAR ទាំងអស់កាន់តែមានភាពជឿជាក់ក្នុងការប្រើប្រាស់សេវាកម្មរបស់ LM CAR ។
សម្រាប់ព័ត៌មានបន្ថែម ៖