• 2021-04-09 05:25:50
  • សេដ្ឋកិច្ច

ប្ដូរពី​កាន់សាច់ប្រាក់ ងាកមកប្រើ​ប័ណ្ណឥណទានវិញ បានទាំងកាត់បន្ថយ​កូវីដ បានទាំងរង្វាន់!

  • 2021-04-09 05:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់ប័ណ្ណឥណទាន CIMB Visa Gold និង CIMB Preferred Visa Platinum របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) នឹងមានឱកាសឈ្នះទឹកប្រាក់ ២០ដុល្លារ នៅពេលទូទាត់ប្រាក់ សម្រាប់ការទិញទំនិញដោយផ្ទាល់ តាមរយៈម៉ាស៊ីនទូទាត់ប្រាក់ (POS) និងតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឬរហូតអស់ពីស្តុក។

ដើម្បីឈ្នះទឹកប្រាក់ចំនួន ២០ដុល្លារនេះ លោកអ្នកត្រូវចំណាយការទូទាត់ ចាប់ពី ១១ដុល្លារឡើងទៅ ហើយទទួលបានលេខកូដអនុម័ត ដែលមានលេខចុងក្រោយពីរខ្ទង់លេខ ១១ (ឧ. XXXX11)។ នៅពេលឈ្នះរង្វាន់នេះ លោកអ្នកនឹងទទួលបានការជូនដំណឹង តាមរយៈការហៅទូរសព្ទ ឬការផ្ញើសារអ៊ីមែល ដោយទឹកប្រាក់រង្វាន់នឹងត្រូវបានដាក់ចូល ទៅក្នុងគណនីរបស់អ្នកដោយផ្ទាល់។

លោកស្រីហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ CIMB បានថ្លែងថា៖ «កម្មវិធីពិសេសនេះ គឺជាការតបស្នង ដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងសេវាកម្ម ជាពិសេសប័ណ្ណឥណទានរបស់ធនាគារ CIMB កន្លងមក។ ហើយការកំណត់ទឹកប្រាក់ចំណាយ ចាប់ពី១១ដុល្លារឡើងទៅ និងលេខកូដអនុម័តចុងក្រោយលេខ១១ ដើម្បីឈ្នះប្រាក់រង្វាន់ទឹកប្រាក់ ២០ដុល្លារ ពីព្រោះលេខ១១ តំណាងឲ្យគំរប់ខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ធនាគារ CIMB ក្នុងប្រទេសកម្ពុជាផងដែរ។ ស្របពេលដែលជំងឺកូវដី១៩ កំពុងរាតត្បាត ហើយប្រជាពលរដ្ឋព្យាយាមនៅក្នុងផ្ទះ ធនាគារ CIMB ផ្តល់កម្មវិធីពិសេសនេះដើម្បីលើកទឺកចិត្តឲ្យអតិថិជន ធ្វើការទិញទំនិញតាមអនឡាញ ដែលមានលក្ខណះងាយស្រួល ហើយសុវត្ថិភាពខ្ពស់។»

ជាមួយគ្នានេះ លោកស្រីហេង ធីតាបន្ថែមទៀតថា ប្រជាពលរដ្ឋទំាងអស់គ្នាអាចចូលរួមចំណែកកាត់បន្ថយជំងឺឆ្លងកូវដី១៩ តាមរយៈការកាត់បន្ថយកាន់សាច់ប្រាក់ហើយងាកមកប្រើប័ណ្ណឥណទានជំនួសវិញផងដែរ។

ប័ណ្ណឥណទាន CIMB Visa Gold និង CIMB Preferred Visa Platinum របស់ធនាគារ CIMB គឺជាប្រភេទទូទាត់សាច់ប្រាក់ contactless ដែលផ្តល់នូវការងាយស្រួល និងមានសុវត្ថិភាព នៅពេលទូទាត់ ដោយប្រើម៉ាស៊ីនទូទាត់ប្រាក់ (POS)។ ដើម្បីអាចប្រើប្រាស់ប័ណ្ណឥណទាននេះ លោកអ្នកអាចស្វែងយល់ព័ត៌មានលម្អិត ដោយទំនាក់ទំនងលេខទូរសព្ទ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB ដែលនៅជិតលោកអ្នក។

ក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ សូមចូលរួមទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដោយចៀសវាងការចម្លងមេរោគ ដល់ខ្លួនឯង និងការចម្លងតដល់អ្នកដទៃ ដោយអនុវត្តវិធានការដ៏មានសារៈសំខាន់ ៣កុំ និង៣ការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ៦០០ ក្រុមហ៊ុន នៅក្នុងតំបន់។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី