• 2021-04-10 18:27:25
  • សេដ្ឋកិច្ច

វីងនៅតែបំរើសេវាហិរញ្ញវត្ថុដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

  • 2021-04-10 18:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។

បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ធនាគារឯកទេសវីងអនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណធនាគារ។

ជារៀងរាល់សប្តាហ៍ ការិយាល័យកណ្តាលរបស់វីងទាំងមូលត្រូវបានសម្អាត និងបាញ់ថ្មាំសម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់ដោយអ្នកជំនាញផ្នែកសុខាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព ដល់បុគ្គលិកនិងអតិថិជននៅក្នុងបរិវេណនៃធនាគារ។

មកទល់ពេលនេះ មានបុគ្គលិករបស់វីងប្រមាណជា៩៨% ហើយដែលបានចាក់វ៉ាក់សាំងកូវីដ១៩លើកទី១ ដែលត្រូវបានរៀបចំដោយក្រសួងសុខាភិបាលកម្ពុជាកាលពីដើមខែមេសា ឆ្នាំ២០២១។ វីងលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់អនុវត្ថ”៣កុំ” “៣ការពារ” ដើម្បីការពារពួកគេបន្ថែមទៀតពីកូវីដ១៩។

ជារៀងរាល់ថ្ងៃ បុគ្គលិកទាំងអស់នៃធនាគារឯកទេសវីង ទោះជាមិនបានមកការិយាល័យកណ្តាលក៏ដោយ ក៏តម្រូវឲ្យបំពេញនូវព៌ត៌មានអំពីសុខភាពរបស់ពួកគេ ប្រវត្តិនៃការធ្វើដំណើរ និងទំនាក់ទំនងក្នុងសហគមន៍។ ក្នុងករណីដែលបុគ្គលិកណាម្នាក់ត្រូវបានសង្ស័យថាមានបញ្ហាសុខភាព បានទៅកាន់តំបន់មានការផ្ទុះកូវីដ រឺមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលវិជ្ជមានកូវីដ វីងនឹងតំរូវឲ្យគាត់ទៅពិនិត្យសុខភាពរកជំងឺកូវីដ ហើយបន្តធ្វើចត្តាឡីស័ករហូតដល់ទទួលបានលទ្ធផលពីគ្រូពេទ្យបញ្ជាក់ថាគ្មានជំងឺកូវីដ១៩។

កាលពីថ្ងៃទី០៩ មេសា នេះ មានបុគ្គលិកវីងម្នាក់ដែលបម្រើការងារផ្នែកខលសិនធើ (Call Center)មានតួរនាទីផ្តល់ព័ត៌មានដល់អតិថិជនតាមទូរស័ព្ទត្រូវបានធើ្វតេស្តកូវីដ ១៩ វិជ្ជមាន បន្ទាប់ពីគាត់បានប្រាស្រ័យទាក់ទងជាមួយសាច់ញាតិរបស់គាត់នៅផ្សារអូឬស្សី។ នៅពេលនេះ គាត់ត្រូវបានព្យាបាល ហើយអ្នកដែលពាក់ព័ន្ធជាមួយគាត់ត្រូវបានតំរូវឲ្យទៅពិនិត្យសុខភាពគ្រប់ៗគ្នា ដាក់ឲ្យធ្វើចត្តាឡីស័ក និងធ្វើការពីផ្ទះ។វីងនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់។

វីងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាល និងអជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ និងការពារសុវត្ថិភាពសហគមន៍យើង៕

មតិយោបល់