• 2021-04-11 01:46:58
  • សេដ្ឋកិច្ច

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០%ទៀត

  • 2021-04-11 01:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០%ភាគរយ ពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ ។

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។

ជាមួយវីងម៉ល លោកអ្នកអាចស្វែងរកហាងល្បីៗរាប់រយនៅរាជធានីភ្នំពេញរួមមាន៖ ហាងឡោតិចសេងលក់ផ្លែឈើស្រស់ ហាងទឹកក្រូច Coca Cola, Amazon Café, Coffee Today, Pizza Company, Heng Mart, Sun Cha, Huawei, Toys&Me និងហាងជាច្រើនផ្សេងទៀតដែលកំពុងផ្តល់ការបញ្ចុះ តម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលលោកអ្នកនឹកស្មានមិនដល់។

អតិថិជនដែលមានកម្មវិធីស្មាតហ្វូនវីង អាចចូលទៅក្នុងមុខងារវីងម៉ល រួចធ្វើការបញ្ជាទិញទំនិញដែលខ្លួនត្រូវការបានយ៉ាងងាយស្រួល។ អ្នកដឹកជញ្ជូនរបស់វីងម៉ល នឹងដឹកទំនិញទាំងនោះដល់ផ្ទះរបស់លោកអ្នកភ្លាមៗ។ បន្ទាប់មកលោកអ្នកអាចបង់ជាសាច់ប្រាក់ដោយផ្ទាល់ជាមួយអ្នកដឹកជញ្ជូនក្រោយពេលទទួលបានទំនិញ ហើយការដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ចម្ងាយ ១០គីឡូម៉ែតក្នុងរាជធានីភ្នំពេញ។

សម្រាប់អ្នកដែលមិនទាន់មានគណនីវីង លោកអ្នកគ្រាន់តែចូលទៅក្នុង App Store ឬ Play Store បន្ទាប់មកស្វែងរកពាក្យ Wing Money នោះលោកអ្នកអាចបង្កើតគណនីវីងបានដោយខ្លួនឯង៕

មតិយោបល់