• 2021-05-04 08:22:59
  • ព័ត៌មាន

ក្នុងរយៈពេលត្រឹមតែ ៩៩ថ្ងៃ ទីប្រឹក្សាធានារ៉ាប់រងឆ្នើមមួយរូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានក្លាយជាសមាជិកសមាគមលំដាប់ពិភពលោក កម្រិត MDRT ឆ្នាំ២០២២

  • 2021-05-04 08:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកស្រី គី រស្មី ទីប្រឹក្សាធានារ៉ាប់រងឆ្នើម បានក្លាយជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដំបូងគេបង្អស់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដោយចំណាយរយៈពេលត្រឹមតែ ៩៩ ថ្ងៃតែប៉ុណ្ណោះ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះដែលអ្នកស្រី គី រស្មី បានបង្កើតភាពជោគជ័យសម្រាប់ខ្លួនឯងផ្ទាល់ សម្រាប់ក្រុមហ៊ុន ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។ នេះក៏បានសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំរបស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

អ្នកស្រី គី រស្មី បានឲ្យដឹងថា អ្នកស្រីនៅតែបន្តពង្រឹងសមត្ថិភាព និងជំនាញរបស់ខ្លួនក្នុងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈទាក់ទងនឹងដំណោះស្រាយការពារអនាគតហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ដែលរួមមាននូវគម្រោងសន្សំ និងការពារ ក៏ដូចជាកញ្ចប់សេវាកម្មផ្សេងៗទៀត ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍។ អ្នកស្រីក៏បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំនឹងខំប្រឹងបន្តទៀតដើម្បីក្លាយជាសមាជិកលំដាប់ពិភពលោក Court of the Table (COT) ឬ Top of the Table (TOT) នៅពេលខាងមុខ»។

គួរបញ្ជាក់ផងដែរថា Million Dollar Round Table (MDRT) គឺជាសមាគមលំដាប់ពិភពលោកមួយសម្រាប់អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ ឯករាជ្យ និងលំដាប់ពិភពលោកតែមួយគត់ដែលបច្ចុប្បន្នមានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៦.៥០០ នាក់ជាសមាជិក។ សមាជិកទាំងអស់នៃសមាគមនេះ គឺមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។

  • Million Dollar Round Table (MDRT) ជាបទដ្ឋានលំដាប់អន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងទូទាំងពិភពលោក។

  • Court of the Table (COT) ជាបទដ្ឋានលំដាប់អន្តរជាតិកំពូលមួយដែលមានកម្រិតខ្ពស់ជាងសមាជិកភាព MDRT ដល់ទៅ ៣ ដង។

  • Top of the Table (TOT) ជាបទដ្ឋានលំដាប់អន្តរជាតិកំពូលមួយដែលមានកម្រិតខ្ពស់ជាងសមាជិកភាព MDRT ដល់ទៅ ៦ ដង។

មតិយោបល់