- 2021-05-10 05:00:00
- សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO ជូនដំណឹងឲ្យបញ្ឈប់ការនាំចូល លក់ ចែកចាយនាឡិកាក្លែងបន្លំម៉ាកសញ្ញានៅលេីទីផ្សារ
- 2021-05-10 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO ជូនដំណឹងឲ្យបញ្ឈប់ការនាំចូល លក់ ចែកចាយនាឡិកាក្លែងបន្លំម៉ាកសញ្ញានៅលេីទីផ្សារ
ចន្លោះមិនឃើញ
ការិយាល័យមេធាវីសុីអុី និងសហការី ដែលជាមេធាវីតំណាងឲ្យក្រុមហ៊ុន ZINVO LLC មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមជូនដំណឹងដល់ក្រុមហ៊ុនពាណិជ្ជករ និងសាធារណជនទាំងអស់ បញ្ឈប់ការនាំចូល លក់ ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញាម៉ាក ZINVO នៅក្នុងព្រះរាជាណាចក្រកម្ពុជាតទៅទៀត។
កន្លងមកក្រុមហ៊ុនបានប្ដឹងសមត្ថកិច្ចធ្វេីការបង្ក្រាបករណីនាំចូល លក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក ZINVO ម្ដងរួចមកហេីយ តែបច្ចុប្បន្ន ក្រុមហ៊ុននៅតែសង្កេតឃេីញមានការចរាចរ តាំងលក់នាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញា នេះនៅលេីទីផ្សារដដែល។ ដូច្នេះ ក្នុងនាមមេធាវីតំណាងឲ្យក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO សូមអំពាវនាវដល់ក្រុមហ៊ុន ពាណិជ្ជករ និងអ្នកលក់ចែកចាយនូវនាឡិកាក្លែងបន្លំម៉ាក និងបំពានម៉ាកសញ្ញាទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ ហេីយចូលរួមសហការជាមួយក្រុមហ៊ុន និងសមត្ថកិច្ច ដេីម្បីស្រាវជ្រាវ និងបង្ក្រាបករណីក្លែងបន្លំ និងបំពានម៉ាកសញ្ញាខាងលេីនេះតាមផ្លូវច្បាប់។
ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់មេធាវីតំណាងឲ្យក្រុមហ៊ុនផលិតនាឡិកាម៉ាក ZINVO៖