• 2021-05-10 10:32:00
  • ព័ត៌មាន

អាសូណាស់! ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ ចេញពីតំបន់ក្រហមថ្ងៃបើកក្រុង ទៅដល់ស្រុកតេស្តវិជ្ជមាន មិនដល់មួយសប្ដាហ៍ផងធ្ងន់ធ្ងរខ្លាំងរហូតដល់ស្លាប់

  • 2021-05-10 10:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាមស្ដីពី ករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩ ចេញពីតំបន់ក្រហមថ្ងៃបើកក្រុងដំបូង ទៅខេត្តកំពង់ចាមតេស្តឃើញវិជ្ជមាន មិនដល់មួយសប្ដាហ៍ផងអាការៈធ្ងន់រហូតដល់ស្លាប់។

យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាស្ត្រីជាតិខ្មែរឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) ស្នាក់នៅបន្ទប់ជួលនៅម្តុំ ព្រៃសរ រាជធានីភ្នំពេញ។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរមកជាមួយស្វាមី មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អ្នកទាំង២ត្រូវបញ្ចូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារ សង្ស័យមានជំងឺកូវីដ-១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ ដោយ ការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏នៅតែ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០៥នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានផ្ទៃពោះ ៧ខែ។ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដោយ​ :su in

មតិយោបល់