• 2021-05-26 08:27:00
  • សេដ្ឋកិច្ច

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនអតិថិជន ៥នាក់ សរុប ២៥លានរៀល សម្រាប់ខែមេសា

  • 2021-05-26 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរខួប ៥ ឆ្នាំ ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានប្រារព្ធកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនចំនួន ៥នាក់ ជារៀងរាល់ខែ ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ ៥ លានរៀល។ ឱកាសទទួលបានរង្វាន់នេះគឺត្រូវបានផ្តល់ជូនដល់គ្រប់អតិថិជន ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ហើយទឹកប្រាក់រង្វាន់សរុបមានចំនួន ១២៥ លានរៀល។

ការជ្រើសរើសលើកទីមួយ សម្រាប់ខែមេសា ឆ្នាំ ២០២១ បានប្រព្រិត្តិទៅដោយជោគជ័យ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈការផ្សាយផ្ទាល់លើគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញអតិថិជនចំនួន ៥ នាក់ដែលទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ៥ លានរៀល សរុប ២៥ លានរៀល។ ក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិត រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីចំនួនបុព្វលាភធានារ៉ាប់រងនោះទេ ។

កញ្ញា ក្រេង សុកជា ដែលមានទីលំនៅបច្ចុប្បន្នក្នុង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ជាអតិថិជនទី១ ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ។ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងកោតសរសើរ ដល់ក្រុមហ៊ុនថា៖ «នេះគឺជាការភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិននឹកស្មានថា ខ្លួនខ្ញុំនឹងមានឱកាសទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៥ លានរៀលនេះទេ នៅពេលទិញបណ្ណសន្យារ៉ាប់រងពី សុវណ្ណាភូមិ ឡាយហ្វ៍។ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់ប្រាក់រង្វាន់នេះ ហើយក្រុមហ៊ុនពិតជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ដែលគួរឲ្យជឿជាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងការការពារហិរញ្ញវត្ថុគ្រួសារ និងមនុស្សជាទីស្រលាញ់។ ជាចុងក្រោយ ខ្ញុំសូមជូនពរក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត»។

លោក ហ៊ុយ ឃៀង អគ្គនាយកផ្នែកប្រតិបត្តិការ & ផ្នែកនីតិកម្មនិងប្រតិបត្តិតាម របស់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ « ការផ្តល់ជូនរង្វាន់លើកទឹកចិត្តនេះ គឺជាការថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រដល់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលតែងតែយល់ច្បាស់អំពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់ជូននូវសុវត្ថិភាពផ្លូវចិត្ត និងការការពារហិរញ្ញវត្ថុ ដល់ក្រុមគ្រួសារកម្ពុជា។ យើងប្តេជ្ញាបន្តភាពជាដៃគូការពារហិរញ្ញវត្ថុជាទីទុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា»។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់ៗគ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស៕

មតិយោបល់