
- 2021-06-01 10:21:52
- ព័ត៌មាន
អបអរសាទរ! កូនខ្មែរមួយរូបទទួលបានការសិក្សានៅសាកលវិទ្យាល័យកំពូលៗ ទាំង ១០០លើពិភពលោក
- 2021-06-01 10:21:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! កូនខ្មែរមួយរូបទទួលបានការសិក្សានៅសាកលវិទ្យាល័យកំពូលៗ ទាំង ១០០លើពិភពលោក
ចន្លោះមិនឃើញ
មិនធម្មតានោះទេ ដែលនិស្សិតប្រុសវ័យក្មេងរូបនេះទទួលបាន ការផ្តល់ជូនការសិក្សានៅសាកលវិទ្យាល័យ ក្នុងលំដាប់កំពូលទាំង១០០ លើពិភពលោកបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួននៅសាលាអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំ២០២១ នេះ។
ឈន រិទ្ធីច័ន្ទ ជានិស្សិតនៅសាលាអន្តរជាតិផារ៉ាហ្គន ដែលនឹងទទួលបានការផ្តល់ជូននូវការសិក្សាពីសាកលវិទ្យាល័យលំដាប់កំពូល ទាំង ៥ ដែលសុទ្ធតែជាសាលាកំពូលៗ និងលំដាប់ល្បីៗ ជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យលំដាប់កំពូល ប្រចាំឆ្នាំ២០២១។
សាកលវិទ្យាល័យទាំង ៤ នោះមានដូចជា ៖
សាកលវិទ្យាល័យតូរ៉ុនតូ (The University of Toronto) លំដាប់ទី២៥ លើពិភពលោក
សាកលវិទ្យាល័យមែនឆេស្ទើ (The University of Manchester) លំដាប់ទី២៧ លើពិភពលោក (លំដាប់កំពូលទាំង ១០ នៅចក្រភពអង់គ្លេស)
មហាវិទ្យាល័យឃីញឡុនដុន (King’s College London) លំដាប់ទី៣១ លើពិភពលោក (លំដាប់កំពូលទាំង ១០ នៅចក្រភពអង់គ្លេស)
សាកលវិទ្យាល័យប្រីសថូល (The University of Bristol) លំដាប់ទី៥៨ លើពិភពលោក (លំដាប់កំពូលទាំង ១០ នៅចក្រភពអង់គ្លេស)
អាចនិយាយបានថា នេះជាមោទនភាពសម្រាប់ខ្លួនយុវជនផ្ទាល់ គ្រួសារ និងសង្គមជាតិដែលមានធនធានដ៏ល្អ ជាទំពាំងដែលលូតបានយ៉ាងខ្ពស់ ដែលនឹងក្លាយជាឬស្សីដែលរឹងមាំនាពេលខាងមុខ សម្រាប់ប្រទេសជាតិទាំងមូល ៕