• 2021-06-05 04:00:00
  • ព័ត៌មាន

ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) – អគារពាណិជ្ជកម្មលំដាប់ខ្ពស់កណ្តាលរាជធានីភ្នំពេញ

  • 2021-06-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា កំពុងតែបន្តដំណើរទៅមុខ ស្របពេលវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន បានបន្តបោះទុនវិនិយោគ តាមរយៈការបង្កើតក្រុមហ៊ុន សហគ្រាស និងពង្រីកទំហំអាជីវកម្មឱ្យកាន់តែប្រសើរ នៅកម្ពុជា។ ទន្ទឹមនឹងការរីកចំរើននេះ ការស្វែងរកទីតាំងល្អ និងសក្តិសម សម្រាប់ប្រភេទមុខជំនួញទាំងនោះ OCIC ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន សំណង់អគារធំៗ នៅកម្ពុជា បាននាំមកនូវគម្រោងថ្មីស្រឡាងមួយ ស្ថិតនៅក្នុងតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលមានឈ្មោះហៅជាផ្លូវការថា ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) ។

គម្រោង ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) ដំណាក់កាលទី១ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ មានទីតាំងតាមបណ្ដោយមហាវិថីព្រះសីហនុ ជាប់អាងទឹកអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់មានចរន្តសេដ្ឋកិច្ចខ្ពស់ អំណោយផលទៅដល់ប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ។

គម្រោងថ្មីស្រឡាងមួយនេះទទួលបានការសាទរ និងចំណាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន អំពីរចនាបទនៃអគារពាណិជ្ជកម្មថ្មី មានភាពស៊ីវីល័យ ប្រណិត បំពាក់មកជាមួយជណ្ដើរយន្តប្រអប់ និងចំណតយានយន្តក្រោមដីឯកជន ដែលសាកសមបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ អគារពាណិជ្ជកម្ម ទាំង ១១ ខ្នង នាដំណាក់កាលដំបូង មានកម្ពស់ចាប់ពី៨ ជាន់ឡើងទៅ ១០ជាន់ ក្នុងទំហំសរុបចាប់ពី ១,៧៥០ ម៉ែត្រក្រឡា ទៅ ៣,០០០​ ម៉ែត្រក្រឡា មានទទឹងចាប់ពី ៨ ទៅ ១០ ម៉ែត្រ និងបណ្ដោយ ២០ ទៅ ២៣ ម៉ែត្រ។

ការបង្កើត គម្រោង ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) នេះ ស្ថិតក្នុងគោលបំណងផ្គត់ផ្គង់បន្ថែម ទៅដល់សេចក្ដីត្រូវការ របស់វិនិយោគិន និងពាណិជ្ជករ គ្រប់រូប ដែលកំពុងស្វែងរកទីតាំងល្អ ឬមានតម្រូវការពង្រីកបន្ថែមនូវមុខជំនួញ អាជីវកម្ម ឬសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ននេះ GOLDEN SQUARE បានកំពុងចាប់ផ្ដើមការដ្ឋានសាងសង់ហើយ ដោយត្រៀមនឹងបញ្ចប់ក្នុងរយៈពេល ១៨ខែ ខាងមុខ ដែលនេះគឺជាឱកាសក្នុងការជ្រើសរើសទីតាំងដ៏ល្អ របស់អតិថិជនទាំងអស់ ព្រោះអគារនីមួយៗ ត្រូវបានសិក្សា និងវាយតម្លៃអំពីគុណភាពយ៉ាងច្បាស់លាស់ ពីក្រុមស្ថាបត្យករជំនាញ ដើម្បីធានាទៅដល់ការប្រើប្រាស់រយៈពេលវែង ពិសេសគឺ គម្រោងនេះនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះ នៅចំកណ្ដាលទីក្រុងភ្នំពេញ។

សម្រាប់អតិថិជនជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់កក់ ឬសាកសួរព័ត៌មានបន្ថែមទៀតអំពីគម្រោង អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទផ្នែកលក់ដូចខាងក្រោម៖

ប្រព័ន្ធ Cellcard: 092 801 809/ 089 985 988/ 099 720 727 ប្រព័ន្ធ Smart: 093 801 809/ 086 985 988/ 086 720 727 ទូរស័ព្ទលើតុ: 023 2222 08/ 023 2222 09

មតិយោបល់