• 2021-06-25 09:23:08
  • ព័ត៌មាន

បើកលក់មិនដល់មួយខែផង វីឡាប្រណីតរបស់ បុរី ជា រី លក់ចេញអស់ 50%

  • 2021-06-25 09:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតចាប់ពីថ្ងៃបើកលក់ជាផ្លូវការកាលពីដើមខែមិថុនា វីឡាប្រណីតរបស់បុរី ជា រី ត្រូវបានលក់អស់ចំនួន 50% នៃចំនួនផ្ទះសរុបក្នុងដំណាក់កាលទី ១។ ការគាំទ្រដ៏ច្រើនលើសលប់នេះ គឺដោយសារតែការផ្តល់ជូនប្រូម៉ូសិនយក្ស ពោលគឺការបង់ប្រាក់ពិសេស ដោយអតិថិជនអាចបង់ 30% នៃតម្លៃផ្ទះសរុបរយៈពេល ៣៦ ខែ ដោយឥតគិតការប្រាក់ (0% interest) បូកជាមួយការបញ្ចុះតម្លៃបន្ថែមពីលើចំនួន ២% ទៀត ។ ចំនួនទឹកប្រាក់នៅសល់ចំនួន 70% ភាគរយទៀត អាចបង់រំលស់តជាមួយធនាគារដៃគូរដែលមានអត្រាការប្រាក់ទាបបំផុត។ ប្រូម៉ូសិនយក្សនឹងបញ្ចប់ត្រឹមចុងខែមិថុនានេះហើយ។

វីឡាភ្លោះ រចនាឡើងដោយស្ថាបត្យករជំនាញជាច្រើន ដើម្បីផ្តល់ជូននូវការរស់នៅមួយដែលមានភាពងាយស្រួល និងសុវត្ថិភាព ដោយការឌីសាញមុខងារប្រើប្រាស់ក្នុងផ្ទះនិងជុំវិញត្រូវបានគិតគូរយ៉ាងល្អិតល្អន់បំផុត ដើម្បីធានាថា បញ្ហាដែលអតិថិជនតែងតែជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃត្រូវបានដោះស្រាយហើយមានអារម្មណ៍ថា វីឡាភ្លោះរបស់ បុរី ជា រី ជាទីកន្លែងដែលគួរឲ្យចង់រស់នៅបំផុត។

លក្ខណៈពិសេសរបស់វីឡាភ្លោះមានដូចជា៖

 ទំហំផ្ទះ៖ ៦ ម៉ែត្រ X ១២ ម៉ែត្រ

 ទំហំដីស្តង់ដារ៖ ៧,៥ ម៉ែត្រ X ២១ ម៉ែត្រ (សល់ចំហៀង ១,៥ ម៉ែត្រនិងខាងមុខ ៧,៥ ម៉ែត្រ)

 បន្ទប់គេងប្រណីត ៤

 បន្ទប់ទឹកផាសុកភាព ៥

 បន្ទប់ទទួលភ្ញៀវ១

 ផ្ទះបាយ១

 ប្រើប្រាស់ទ្វារសុវត្ថិភាព ស្កេនក្រយ៉ៅដៃ

 មានតេរ៉ាស់ជាន់ដំបូល

 ទីធ្លាជុំវិញផ្ទះធំទូលាយ ងាយស្រួលដាំរុក្ខជាតិនានា

 សួនច្បាររួមបំពាក់ប្រព័ន្ធពន្លត់អគ្គិភ័យ

 កាម៉េរ៉ាសុវត្ថិភាពតាមផ្លូវ និង សន្តិសុខ ២៤ ម៉ោង

 នៅក្បែរសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ សាលា ប៊ែលធី អន្តរជាតិ រោងកុន Prime Cineplex សាខាចោមចៅ ផ្សារទំនើប Lucky សាខាចោមចៅ ហាងទំនិញទំនើបៗ ផ្សារបន្លែត្រីបែបសហគមន៍ដ៏មមាញឹក ក្បែរសួន Chea Ry Garden និងអាជីវកម្មសក្តានុពលជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា ការបង់ប្រាក់ពិសេសនិងបញ្ចុះតម្លៃបន្ថែមពីលើ 2% មានសុពលភាពត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២១ តែប៉ុណ្ណោះ។

កុំភ្លេចចូលរួមកម្មវិធីប្រូម៉ូសិនយក្យចុងខែ ចាប់ពីថ្ងៃ ២៥ ដល់ ថ្ងៃ ២៧ ដើម្បីសាកសួរព័ត៌មានបន្ថែមនិងទស្សនាផ្ទះគំរូពិត រឺអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 081 999 660 | 077 999 660៕

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/BoreyCheary

Telegram Channel៖ https://t.me/boreycheary

មតិយោបល់