• 2021-07-01 04:35:31
  • ព័ត៌មាន

សម្ដេច បញ្ជាឱ្យទិញក្ដារមឈូសឱ្យបាន៨០% នៅតាមកន្លែងលក់គ្រប់បណ្ដាខេត្តមកទុកក្នុងដៃ រួចបញ្ជូនទៅតាមមន្ទីរពេទ្យ

  • 2021-07-01 04:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា កាន់តែមានសភាពធ្ងន់ធ្ងរឡើង នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ដើម្បីរកដំណោះស្រាយបញ្ហាការរាតត្បាតនៃវីរុសនេះ ។

ថ្លែងនៅត្រង់ចំណុចវិធានការនៃការបូជាសពអ្នកជំងឺកូវីដ-១៩ សម្ដេច ហ៊ុន សែន បានថ្លែងថា នៅក្នុងពេលដែលក្ដារមឈូសផលិតមិនទាន់រួចរាល់ គឺត្រូវឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទម្លាក់ថវិកា ប្រមូលទិញក្ដារមឈូស ដែលដាក់លក់នៅតាមបណ្ដាខេត្តឱ្យបាន ៨០% យកមកទុកក្នុងដៃ រួចបញ្ជូនទៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ ១៩ ។

យ៉ាងណាមិញសម្ដេច ហ៊ុន សែន បានបញ្ជាឱ្យឯកឧត្ដម សៅ សុខា គណៈកម្មការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ យកឈើដែលបង្ក្រាបបាននោះ យកមកច្នៃធ្វើជាក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវិដ១៩។ ទន្ទឹមនឹងនោះក៏ត្រូវត្រៀមកោដ្ឋបន្ថែមទៀត ដើម្បីដាក់ធាតុក្រោយបូជារួច ។

ការត្រៀមក្ដារមឈូសទុកជាមុននេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ ស្របពេលដែលអ្នកជំងឺកូវីដបានស្លាប់បន្តបន្ទាប់ គ្រាន់តែ ២ថ្ងៃចុងក្រោយនេះ មានអ្នកស្លាប់ប្រមាណ ៥០នាក់ ៕

មតិយោបល់