• 2021-07-01 08:08:40
  • ព័ត៌មាន

ទុរេនរបស់ថៃ កំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារប្រទេសចិន តម្រូវការមានខ្ពស់ជាងការផ្គត់ផ្គង់

  • 2021-07-01 08:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលសព្វថ្ងៃនេះ ផ្លែឈើរបស់ប្រទេសថៃ ជាច្រើនប្រភេទមានលក់នៅទីផ្សារ ប្រទេសចិន។ ផ្លែឈើដែលថៃ នាំចូលឈានមុខគេ គឺទុរេន និងមង្ឃុត។ ថៃជាប្រទេសមួយ ដែលនាំចេញទុរេនធំជាងគេបំផុតនៅលើពិភពលោក។

លោក Wang Ruilong មកពីក្រុមហ៊ុន Shaanxi Jiafeng ដែលធ្វើពាណិជ្ជកម្មលើបន្លែផ្លែឈើ បានឱ្យដឹងថា "ប្រទេសថៃអាចនាំចេញទុរេនទៅកាន់ប្រទេសចិនពេញមួយឆ្នាំ។ រយៈពេលចុងក្រោយនៃរដូវនាំចេញទុរេនចាប់ផ្តើមនៅក្នុងខែមេសា ហើយបន្តរហូតដល់ខែតុលា។ តម្លៃទុរេននៅលើទីផ្សាររបស់ចិន បានកើនឡើងជាលំដាប់ ហើយខ្ពស់ជាងឆ្នាំមុនច្រើន" ។

ប្រទេសថៃ បានបង្កើតកំណត់ត្រានាំចេញទុរេនថ្មីមួយនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។ ទោះបីជាបរិមាណមទុរេនបានកើនឡើងនៅរដូវនេះក៏ដោយ ប៉ុន្តែមិនទាន់គ្រប់គោលដៅ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងនោះទេ។ តម្រូវការទីផ្សារនៅតែបន្តកើនឡើងលើសពីការរំពឹងទុក៕

ប្រភព៖ google ប្រែសម្រួល ៖ សង្ហា

មតិយោបល់