• 2021-08-02 09:53:58
  • ព័ត៌មាន

ឈប់ឆ្ងល់ទៀតទៅ! មកប្រាប់ច្បាស់ៗ តើ PPE មានន័យថាម៉េច?

  • 2021-08-02 09:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសណ្ឋានការពារកម្រិតខ្ពស់ ឫ ហៅពាក្យកាត់ជាភាសាអង់គ្លេសថា PPE ជាសម្លៀកបំពាក់ការពារសម្រាប់ក្រុមគ្រូពេទ្យជួរមុខ ដែលនៅប្រឈមនឹងវីរុសកូវីដ១៩ តែងពាក់ជាប្រចាំដើម្បីការពារពីវីរុសឆ្លង។ ឯកសណ្ឋាននេះ មិនមែនមានតែអាវនិងខោទេ ពោលគឺមួយឈុតនេះ ការពារពីក្បាលដល់ចុងជើង និងមិនតិចជាង ១០សម្ភារនោះទេ។

ពាក្យ PPE គឺបានមកពីពាក្យពេញ «Personal protective equipment» ជាឈុតគ្រូពេទ្យប្រើសម្រាប់ការពារ មានសម្ភារឧបករណ៍រួមបញ្ចូលគ្នាជាច្រើន ដូចដែលពលរដ្ឋតែងឃើញស្រាប់ គឺឃ្លុំបិទជិតឈឹងតែម្ដង មួយឯកសណ្ឋាននេះ មិនតិចជាង ១០សម្ភារទេ ដែលត្រូវបំពាក់លើគ្រូពេទ្យទាំងអស់ ពេលចុះបំពេញបេសកកម្ម។

ក្នុងមួយឈុតឯកសណ្ឋានការពារកម្រិតខ្ពស់ PPE រួមមានសម្លៀកបំពាក់ការពារ (ខោនិងអាវ) , មួកសុវត្ថិភាព, ស្រោមដៃ, របាំងមុខ, វ៉ែនតា, ម៉ាសការពារ ឬ ឧបករណ៍ដកដង្ហើមផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកពាក់ពីការរងរបួសឬការឆ្លងមេរោគ ឬជំងឺនានា៕

ប្រភព៖ google ប្រែសម្រួល ៖ សង្ហា

មតិយោបល់