- 2021-08-19 08:02:30
- ព័ត៌មាន
ដំរីក្បាល៣ឰរវ័ត ជាផ្នែកនៃខ្លោងទ្វារតាកាវបានលេចរូបរាងវិញហើយ ក្រោយក្រុមការងារធ្វើការជួសជុល
- 2021-08-19 08:02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំរីក្បាល៣ឰរវ័ត ជាផ្នែកនៃខ្លោងទ្វារតាកាវបានលេចរូបរាងវិញហើយ ក្រោយក្រុមការងារធ្វើការជួសជុល
ចន្លោះមិនឃើញ
យាន្តជំនិះរបស់ព្រះឥន្ធមួយ ដំរីក្បាល៣ឰរវ័ត ជាផ្នែកនៃខ្លោងទ្វារតាកាវបានលេចរូបរាងវិញហើយក្រោយក្រុមការងារជួសជុល ការដ្ឋានខ្លោងទ្វារតាកាវ ធ្វើការជួសជុលយ៉ាងយកចិត្តទុកដាក់ ដើម្បីលើកតម្លៃស្នាដៃដូនតាខ្មែរសម័យមហានគរ ដែលនេះគឺជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមឧបត្ថម្ភពីវិស័យឯកជន។
នៅក្នុងការដ្ឋានជួសជុលនេះដែរកន្លងមកក្រុមការងារបានរកឃើញបំណែកវត្ថុសិល្បៈ រូបចម្លាក់ជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជាក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្ដាល។ ចំពោះ ដងខ្លួនអសុរៈបានរកឃើញចំនួន០៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្ដាលស្មាដល់បបូរមាត់។
ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារនេះ ត្រូវបានធ្វើពិធីក្រុងពាលី បើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ហៅ ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ខ្លោងទ្វារតាកាវសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្ដាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត្រ (កូរសមុទ្រទឹកដោះ)៕
ប្រភពរូបភាព៖ Kim Sothin