• 2021-09-16 02:01:00
  • ព័ត៌មាន

ហាងលក់កាបូបនារីដ៏ល្បី Michael Kors បើកដំណើរការនៅភ្នំពេញហើយ

  • 2021-09-16 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ហាងថ្មី Michael Kors ដែលជាហាងលក់កាបូប​សម្រាប់នារី និងជាយីហោដ៏ល្បីល្បាញក្នុងពិភពលោកនោះ បានបើកឲ្យដំណើរការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាយើងហើយ ដោយហាងថ្មីនេះមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើបអុីអនម៉ល ភ្នំពេញ។

ហាង Michael Kors មានលក់គ្រឿងតុបតែងជាច្រើនសម្រាប់នារីដូចជា កាបូបដៃ និងទំនិញស្បែកជាច្រើនប្រភេទ។ កាបូបដៃល្បីៗរបស់ម៉ាក Michael Kors ដូចជា Hendrix, Bradshaw, Soho, Greenwich និង Karlie នឺងត្រូវដាក់លក់ក្នុងហាងរបស់ពួកយើង។

ម៉ាក Michael Kors ជាម៉ាកដែលល្បីល្បាញលើពិភពលោក ដែលបានឈ្នះពានរង្វាន់អ្នករចនាម៉ូតដ៏ល្អប្រណិត។ ឈ្មោះក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ហើយបច្ចុប្បន្នផលិតនូវផលិតផលជាច្រើនប្រភេទក្រោមរចនាបទរបស់លោក។

ហាង Michael Kors ត្រូវបានដំណើរការនៅក្នុងទីក្រុងល្បីៗ មួយចំនួននៅលើពិភពលោករួមមាន New York, Beverly Hills, Chicago, London, Milan, Paris, Munich, Istanbul, Dubai, Seoul, Tokyo, Hong Kong, Shanghai និង Rio de Janeiro។

ក្រុមហ៊ុនផ្ដោតសំខាន់ទៅលើការជួលនិងការរក្សានូវបុគ្គលិកដែលពោរពេញទៅដោយទេពកោសល្យចម្រុះ និងការផ្តល់បរិយាកាសការងារដែលមានភាពជារួមសម្រាប់ទាំងអស់គ្នា ស្របពេលជាមួយនឹងការប្រារព្ធពិធីបុណ្យសកលនិង វប្បធម៌នានាដែលឆ្លុះបញ្ចាំងពីភាពចំរុះ បទពិសោធន៍និងទស្សនៈយ៉ាងសម្បូរបែបរបស់មនុស្សនៅជុំវិញពិភពលោក៕

អាសយដ្ឋាន៖ អុីអនម៉ល ភ្នំពេញ តូបលេខ 0026 ជាន់ផ្ទាល់ដី

លេខទូរសព្ទ៖ 093362777

មតិយោបល់