• 2021-09-25 01:00:00
  • សេដ្ឋកិច្ច

គុណភាព និងស្ដង់ដារ! ចង់បើកហាងកាហ្វេ គួរជ្រើសរើសម៉ាស៊ីនប្រភេទអ្វី?

  • 2021-09-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់បើកអាជីវកម្មកាហ្វេលំដាប់ស្ដង់ដារ មែនទេ? ធ្លាប់ស្រមៃចង់បើកអាជីវកម្មផ្ទាល់ខ្លួនមួយអត់?

កុំបណ្ដែតបណ្ដោយក្ដីស្រមៃរសាត់ទៅឆ្ងាយឲ្យសោះ ប៉ុន្តែគួរឈោងចាប់វាឱ្យបាន ចាប់ផ្ដើមគម្រោងអាជីវកម្មរបស់លោកអ្នក ដោយជ្រើសរើសជាមួយប្រភេទម៉ាស៊ីនដ៏ទំនើប មានស្ដង់ដារ និងគុណភាពខ្ពស់។

ចាប់អារម្មណ៍ចង់បើកហាង កាហ្វេ ប៉ុន្តែពិបាកសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទម៉ាស៊ីនកាហ្វេណាមួយមែនទេ? លោកអ្នកអាចជ្រើសរើសម៉ាស៊ីនរបស់ក្រុមហ៊ុន ខូហ្វី (Kofi) ដែលជាផលិតផលមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។

ខូហ្វី គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយម៉ាស៊ីនអេសប្រេសសូ និងផ្គត់ផ្គង់គ្រាប់កាហ្វេដែលជាម៉ាកល្បីពីជុំវិញពិភពលោកមកកាន់ទីផ្សារប្រទេសកម្ពុជា។ ហើយជាក្រុមហ៊ុនធំដែលឈានមុខគេក្នុងស្រុកដែលមានសាខាចំនួន៥ ហើយបានធ្វើប្រតិបត្តិការ និងគាំងទ្រសេវាផ្សេងៗជូនអតិថិជន នៅទូទាំងប្រទេស។

ក្រៅពីការលក់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេ ខូហ្វីក៏មាននផ្ដល់ជូនជាមួយសេវាកម្មបង្រៀនធ្វើភេសជ្ជៈ និងឆុងកាហ្វេ សេវាកម្មបច្ចេកទេស និងការព្រឹក្សាផ្សេងៗជាច្រើនទៀត។

នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១ ខូហ្វី (Kofi) នឹងរៀបចំព្រឹត្តិការណ៍អន​ឡាញ​ដ៏​ពិសេសមួយ ដែលមានឈ្មោះថា «Kofi Roastery Launching» ដើម្បីអបអរការបំពាក់ម៉ាស៊ីនលីងកាហ្វេថ្មីពីប្រទេសអាល់ឡឺម៉ុង ព្រមជាមួយបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិពីប្រទេសអុីតាលី រួមទាំងការដាក់លក់ជាផ្លូវការនូវគ្រាប់កាហ្វេពីររស់ជាតិបន្ថែមទៀតគឺ គីរី និងសាគរ ដែលជាម៉ាកសញ្ញាក្នុងស្រុកថ្មីសម្រាប់អតិថិជនប្រើប្រាស់ និងយកទៅលក់បន្ត។

កម្មវិធីនេះធ្វើឡើងបែបអនឡាញ ដើម្បីអបអរទិវាកាហ្វេអន្តរជាតិ ជាមួយនឹងការសម្ពោធផលិតផល ក៏ដូចជាគ្រាប់កាហ្វេក្នុងស្រុកដែលនាំចូលមកពីខេត្តមណ្ឌលគិរី។

គ្រាប់កាហ្វេក្នុងស្រុក ដែលមានការវិចខ្ចប់ និងផលិតជាមួយបច្ចេកវិទ្យាទំនើបទាំងនោះរួមមាន៖

  • អរុណ (ARUN)
  • សាគរ (SAKOR)
  • សាយ័ណ្ហ (SAYON)
  • និងគិរី (KIRI)។

កុម្ម៉ង់ទិញម៉ាស៊ីនកាហ្វេ របស់ ខូហ្វី (Kofi) ឥឡូវនេះមិនត្រឹមតែទទួលបានម៉ាស៊ីនមួយមុខនោះទេ តែខាងក្រុមហ៊ុននឹងជួយប្រតិបត្តិការក្នុងការរៀបចំអាជីវកម្មលោកអ្នក ជាច្រើនដូចជា៖

  • ប្រឹក្សាយោបល់ក្នុងការបើកហាង
  • ប្រឹក្សាលើការកំណត់ថ្លៃលក់
  • ផ្ដល់ជូនគ្រាប់កាហ្វេ និងគ្រឿងផ្សំភេសជ្ជៈដែលមានគុណភាព
  • វគ្គបណ្ដុះបណ្ដាល (បង្រៀនរបៀបធ្វើភេសជ្ជៈ)
  • សេវាកម្មជួសជុស និងថែរទាំ។

បន្ថែមពីនេះ លោកអ្នកនឹងកាន់តែមានភាពជឿជាក់ ក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនខាងលើនេះដូចជា៖

  • គុណភាព និងតម្លៃ៖ ខូហ្វី ផ្ដល់ជូននូវជំនាញក្នុងការចែកចាយ ទាំងការលក់រាយ ការនាំចេញ នាំចូល នូវម៉ាស៊ីនកាហ្វេ និងឧបករណ៍ប្រើប្រាស់ដោយផ្ទាល់ពីម៉ាកដើមដល់អតិថិជនក្នុងតម្លៃសមរម្យ។
  • ផ្ដល់ជូននូវភាពងាយស្រួល៖ ទាំងការដឹកជញ្ជូន និងការដំឡើងតាមស្ដង់ដាខ្ពស់។
  • សេវាកម្មពិសេស៖ មានសេវាកម្មច្រើនប្រភេទ ជាមួយការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងជាដៃគូប្រកបអាជីវកម្មយូរអង្វែងរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមអាច៖

  • ហ្វេសបុកផេក៖ KOFI Co., Ltd
  • លេខទូរសព្ទ៖ 069 666 999៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់