• 2021-10-03 01:57:00
  • ព័ត៌មាន

កាហ្វេកញ្ចប់ ឬ 3 in 1! ផឹកកាហ្វេរាល់ថ្ងៃ ឆ្ងល់អត់ថា គេយកគ្រាប់កាហ្វេអ្វីខ្លះមកធ្វើ?

  • 2021-10-03 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាហ្វេ គឺជាភេសជ្ជៈមួយដែលត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈពេញនិយមមួយនៅទូទាំងពិភពលោក។ កាហ្វេជួយឱ្យផ្តោតអារម្មណ៍ បង្កើនសមត្ថភាពរាងកាយ កាត់បន្ថយការរលាកខាងក្នុង និងការពារការប្រឆាំងនឹងជំងឺមួយចំនួនព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម។

សព្វថ្ងៃនេះ តើអ្នកនិយមផឹកប្រភេទកាហ្វេបែបណាដែរ?

កាហ្វេ 3 in 1 មិនមែនសុទ្ធតែដូចគ្នានោះទេ ទាំងគ្រាប់កាហ្វេ ទាំងដំណាក់កាលនៃការផលិត ទាំងការជ្រើសរើសប្រភេទគ្រាប់កាហ្វេ ការរំលីង និងការបំបែកគ្រាប់កាហ្វេសុទ្ធតែមានជំហានរបស់វា។

បើចង់ច្បាស់ មកដឹងពីប្រភេទគ្រាប់កាហ្វេ និងដំណាក់កាលខ្លះៗ ក្នុងការផលិតកាហ្វេ 3 in 1៖

  • Arabica៖ កាហ្វេប្រភេទនេះ គឺពេញនិយមខ្លាំង និងលក់ដាច់ជាងគេលើទីផ្សារ។ រីឯរសជាតិវិញគឺស្រាលស្រទន់ ផ្អែមពីធម្មជាតិ។
  • Robusta៖ កាហ្វេប្រភេទនេះ ក៏ពេញនិយមខ្លាំងដែរ តែវាមានជាតិកាហ្វេធ្ងន់ និងល្វីងខ្លាំងជាង Arabica
  • Liberica៖ ជាប្រភេទគ្រាប់កាហ្វេធំៗ មានរសជាតិប្លែក ក្លិនឈ្ងុយ (Smoky) លាយឡំជាមួយរសជាតិសូកូឡាខ្មៅ
  • Excelsa៖ ជាប្រភេទកាហ្វេកម្រ វាត្រូវបានលាយ និងផ្សំជាមួយនឹងគ្រឿងផ្សំជាច្រើនប្រភេទ ហើយភាគច្រើនគេមិនសូវស្គាល់ ប្រភេទកាហ្វេមួយនេះទេ។

តើលោកអ្នកនិយមផឹកកាហ្វេ កម្រិតណាដែរ?

  • កាហ្វេរំលីងស្រាលៗ (Light Coffee Roasts)៖ គឺត្រូវបានគេរំលីងរយៈពេលតិចជាងគេ បើប្រៀបជាមួយកាហ្វេផ្សេងទៀត។ ការំលីងស្រាលៗនេះ សម្រាប់អ្នកដែលចូលចិត្ត ក្លិនក្រអូប និងរសជាតិបែបផ្លែឈើ។
  • ការរំលីង កម្រិតមធ្យម (Medium Coffee Roasts)៖ វាមានពណ៌ត្នោត ជាមួយតុល្យភាពនៃជាតិអាស៊ីត។ ការរំលីងប្រភេទនេះ មានរសជាតិ ដិត និងឈ្ងុយជាងការរំលីងប្រភេទស្រាល។
  • ​ការរំលីង កម្រិតមធ្យម ខ្មៅ (Medium-Dark Coffee Roasts)៖ បង្កើនឱ្យរសជាតិកាន់តែឈ្ងុយខ្លាំង និងដិតខ្លាំងជាងមុន ព្រមទាំងបន្ថែមជាមួយរសជាតិជូរបន្តិច។ ការរំលីងប្រភេទនេះ នឹងមានរសជាតិដូចជាសូកូឡាខ្មៅ ផ្អែម និងអាល់ម៉ុន។
  • ការរំលីងកាហ្វេខ្មៅ (Dark Coffee Roasts)៖ ប្រើការរំលីងរយៈពេលយូរជាងគេ រហូតដល់ពណ៌ដូចសូកូឡាខ្មៅ។ ការរំលីងកាន់តែយូ នឹងធ្វើឱ្យប្រេងក្នុងគ្រាប់កាហ្វេ លេចចេញមក ហើយធ្វើឱ្យរសជាតិឈ្ងុយកាន់តែខ្លាំង និងល្វីងខ្លាំងផងដែរ។

ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ក្នុងការផលិតកាហ្វេកញ្ចប់មួយឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ គឺត្រូវការការផលិត និងមានបច្ចេកវិទ្យាខ្ពស់ជាច្រើន៖

  • ការរំលីងដោយប្រើធ្យូង៖ រសជាតិនៃគ្រាប់កាហ្វេលីងធ្យូងមានភាពខុសប្លែកពីវិធីសាស្រ្តផ្សេង វាជួយបង្កើនឱ្យមានរសជាតិផ្អែម ព្រោះគ្រាប់កាហ្វេត្រូវបានរំលីងយឺតៗ ឱ្យប្ដូរពណ៌ និងក្លិនកាន់តែឈ្ងុយខ្លាំង និងជួយបង្កើនរសជាតិឱ្យកាន់តែខ្លាំង។ បន្ទាប់ពីរំលីងកាហ្វេរួច គឺត្រូវការយកគ្រាប់កាហ្វេទៅបំបែក ហើយការបំបែកគ្រាប់កាហ្វេ ក៏មានតិកនិកពីរផ្សេងគ្នា ហើយអត្ថប្រយោជន៍របស់វាក៏ផ្សេងគ្នាដែរ ក្នុងនោះមាន៖

  • Spray-dried (បំបែកដោយប្រើកម្ដៅភ្លើង) ការបំបែកបែបនេះ ធ្វើឱ្យកាហ្វេមានសភាព ម៉ដ្ឋល្អ

  • Freeze-dried (បំបែកគ្រាប់កាហ្វេបែបត្រជាក់ ដោយប្រើបច្ចេកវិទ្យាទំនើប) ការបំបែកបែបត្រជាក់ ជួយរក្សាក្លិនឱ្យឈ្ងុយខ្លាំង និងយូរជាងមុន ការបំបែកបែបនេះគឺធ្វើឱ្យកាហ្វេនៅសភាពដុំៗ។

ប្រសិនបើលោកអ្នក និយមចូលចិត្តផឹកកាហ្វេកញ្ចប់ (3 in 1) លោកអ្នកអាចជ្រើសរើសប្រភេទ៖

  • Super Coffee៖ មានប្រភេទកាហ្វេ Robusta (ប្រើបច្ចេកវិទ្យា Spray-dried) និង White Coffee (មាន Robusta លាយជាមួយ Arabica ប្រើបច្ចេកវិទ្យា Freeze-dried)
  • OWL Coffee៖ គឺប្រើប្រាស់គ្រាប់កាហ្វេ Arabica ១០០% ហើយមានច្រើនជម្រើសសម្រាប់លោកអ្នកក្នុងការជ្រើសរើស៖ រសជាតិកាហ្វេច្រើន (Strong) រសជាតិដើម (Original) ស្ករតិច (Less Sugar) រសជាតិដូង និងរសជាតិគ្រាប់កៅឡាក់។

ចាប់អារម្មណ៍ចង់បានប្រភេទកាហ្វេកញ្ចប់ប៉ុន្មានមុខខាងលើនេះ លោកអ្នកអាចរកទិញនៅតាមបណ្ដាហាងលក់ទំនិញផ្សេងៗ ទាំងនៅក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។

ចាប់ផ្ដើមថ្ងៃថ្មី ជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់