- 2021-10-26 05:31:16
- ព័ត៌មាន
ស្គាល់ផ្កានេះទេ? ដល់រដូវចេញផ្ការីកស្គុះស្គាយទៀតហើយ សាយក្លិនឈ្នះអស់បុប្ផាទាំងពួង
- 2021-10-26 05:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ផ្កានេះទេ? ដល់រដូវចេញផ្ការីកស្គុះស្គាយទៀតហើយ សាយក្លិនឈ្នះអស់បុប្ផាទាំងពួង
ចន្លោះមិនឃើញ
«ផ្កាសត្បា ឬអ្នកខ្លះហៅថា ផ្កាអំបែងថ្ងៃ ឬផ្កាខិតប័ណ្ណ ឬខ្លះទៀតហៅថផ្កាព្រះកំចាយ» គឺជាប្រភេទផ្កាខ្មែរមួយប្រភេទ ដែលមានពណ៌សជាកញ្ចុំរីកស្គុះស្គាយឆើតឆាយ រីកជាចង្កោមធំៗ ដោយវាចាប់ផ្ដើម ជម្រុះស្លឹកចាស់ចោល និង ដុះពន្លកផ្កាយ៉ាងស្រស់ស្អាត ។ ផ្កានេះ វាមានសម្រស់ស្រស់ស្អាតណាស់ ជាពិសេសពេលដាំជាជួរអមសងខាងផ្លូវ ដោយនៅពេលនេះដែលជារដូវវារីក វានឹងប្រជែងគ្នាបង្អួតសម្រស់ ស្រស់ត្រកាលក្រៃលែង បញ្ចេញសម្រស់បង្អួតភ្នែក អ្នកដំណើរផងទាំងឡាយកួចចិត្ត គយគន់ទស្សនា មិនជិនណាយ។
«ផ្កាសត្បា» នេះគេឃើញនៅខេត្តសៀមរាបច្រើនជាងគេ មានដើមសឹងតែគ្រប់ផ្លូវ ហូរហែរមិនចេះដាច់ផ្ការីកយ៉ាងរហង់ស្រុះគ្នា ព្រលប់មិនទាន់សាយក្លិនផ្អើលមនុស្សម្នា ឈ្នះអស់បុប្ផាទាំងពួង ដោយហេតុថាផ្កានេះស្រស់ស្អាត តែក្លិនរាងក្រពុលបន្តិច ប្រសិនបានស្រូបក្លិនហើយអាចហ្នឹងរកកល់វឹលមុខ មិនចង់នៅក្បែរដើមផ្កានេះទៀតផង។
ថ្វីត្បិតតែក្លិនផ្កាសត្បានេះមិនសូវជាមានអ្នកចូលចិត្តស្រង់ក្លិន តែរូបរាងនិងអត្ថប្រយោជន៍របស់ផ្កានេះគឺពិសេសបំផុតសម្រាប់ជាគ្រឿងឪសថកបនឹងជំងឺជាច្រើនមុខ មិនអាចមើលរំលងបានឡើយ។ យោងតាមឯកសារស្រាវជ្រាវខ្លះបានបង្ហាញថា តួរនៃផ្កាសត្បានេះទាំងផ្នែក សំបកដើម ស្លឹក និងជ័រ សុទ្ធសឹងប្រើប្រាស់ជាប្រយោជន៍ កបនឹងជំងឺដូចជា៖
ស្លឹក ៖ អាចព្យាបាលគ្រុនផ្ដាសាយ។
ជ័រ ៖ អាចព្យាបាលឈឺធ្មេញបណ្ដាលមកពីពុកធ្មេញ បន្សាបជាតិពុល ឬបូសជាដើម។
សំបកដើម ៖ អាចព្យាបាលជំងឺជាច្រើនមុខដូចជាៈ រលាកផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ចុកពោះ អាហារមិនរលាយ រាករ៉ាំរ៉ៃ មួល ឫសដូងបាត ស្លេកស្លាំងខ្វះគ្រាប់ឈាម រដូវធ្វើទុក ឃ្លង់ បូស រមាស់ដំបៅរ៉ាំរ៉ៃ រោគបេះដូង ជំនួយទឹកដោះ ខ្សោយកំលាំង ទឹកនោមផ្អែម គ្រុនចាញ់ រំលាយស្លេស្ម៍ ឈឺធ្មេញ(ដង្កូវស៊ី) យ៉ាងមានប្រសិទ្ធិភាពផងដែរ ៕