• 2021-11-24 08:27:07
  • ព័ត៌មាន

ដំបូងវាស់កម្ពស់ធ្វើអត្តសញ្ញាណប័ណ្ណ ទៅដល់ផ្ទះមិនបានប៉ុន្មានម៉ោង បានទៅវាស់លើកទី២ ព្រោះរឿងយល់ច្រឡំដ៏ហួសចិត្ត

  • 2021-11-24 08:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុក នៅថ្ងៃទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ បានចុះស្រាវជ្រាវករណីប្រេីពាក្យសម្តីអសុរោះមកលេីសម្ថកិច្ចនគរបាលស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ តាមរយ:បណ្តាញសង្គម​ ហ្វេសបុ៊ក ឈ្មោះ​ សុខ​ លីន​ និងតិកតុក ឈ្មោះ​ ម៉ីម៉ីរៀល​។

មូលហេតុដោយសារ កាលពីថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ម្ចាស់គណនីខាងលេីឈ្មោះ​ វី​ ស្រីហន​ ភេទស្រី​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង​ ឃុំអូរបាក់ទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ​មន្ត្រីជំនាញបានរៀបចំបំពេញពត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដេីម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់​ តែគាត់បែជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស។ ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វេីជាវីដេអូឃ្លីប ប្រេីពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលេី។

នៅថ្ងៃទី២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំ និង បំភ្លឺក្នុងករណីខាងលេីនេះ។ រូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែ​ន។ សមត្ថកិច្ចបានឲ្យរូបគាត់ធ្វេីវីដេអូឃ្លីប ដេីម្បីសុំទោសជាសាធារណៈ ​និងធ្វេីកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ៕

ប្រភព ៖ អធិការដ្ឋានស្រុកកំពង់សិលា

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី