• 2021-12-10 04:21:13
  • ព័ត៌មាន

ស្តែងៗ មិនជឿមិនបាន អ្នកឈ្នះរង្វាន់ពីស្រាបៀរ ប្ល៊ែកផេនធ័រ កំពុងបើករថយន្ត Mazdas ដ៏ថ្មីស្រឡាង

  • 2021-12-10 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រាបៀរ ខេមប្រ៊ូវ រកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់ដ៏ធំអស្ចារ្យ ពីស្រាបៀរ ប៊្លែកផេនធ័រ ក្រោយពី​អតិថិជនមានសំណាង ២ រូប បានឈ្នះរង្វាន់ដ៏ធំអស្ចារ្យពីកម្មវិធីគាស់ក្រវិលកំប៉ុងស្រាបៀរ ប្ល៊ែកផេនធ័រ ហើយ​ឥឡូវនេះពួកគាត់កំពុងធ្វើដំណើរជុំវិញប្រទេសកម្ពុជា ដោយរថយន្ត Mazda BT-50 ស៊េរីថ្មី ដែលជារង្វាន់ធំពី ប្ល៊ែកផេនធ័រ។

ចាប់តាំងពីដំណើរការកម្មវិធី ក្នុងខែមេសា ឆ្នាំ២០២០ មក ក្រុមហ៊ុន ខេមប្រ៊ូវ បានរកឃើញអតិថិជនមានសំណាងរាប់ពាន់នាក់ ដែលបានឈ្នះរង្វាន់ដូចជា លុយសុទ្ធ ទូរស័ព្ទ iPhone 11 Pro ម៉ូតូហុងដាឌ្រីម ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Mazda BT-50 ស៊េរីឆ្នាំ២០២១។

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​​ សូម​ទស្សនា​វីដេអូ តាមរយៈ​លីង​ខាងក្រោមនេះ៖

https://www.facebook.com/watch/?v=1585986798401039

ស្រាបៀរ ប្ល៊ែកផេនធ័រ ដែលជាពាណិជ្ជសញ្ញាផលិតផលរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ខេមប៊្រូវ មានមោទកភាព ប្រកាសអ្នកឈ្នះរង្វាន់ធំ រថយន្ត Mazda BT-50 ស៊េរីឆ្នាំ ២០២១ ចំនួនពីររង្វាន់។ អ្នកឈ្នះទី១ គឺលោក ឌុច ប៉ាក អាយុ ៥៨ ឆ្នាំ ជាកសិករ និងជាអ្នកលក់សម្លៀកបំពាក់ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកឈ្នះទី ២ គឺលោក អ៊ួន ហ៊ុន មានមុខរបរជាអ្នករត់ម៉ូតូឌុប នៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់យំរំភើបជាច្រើនដងពេលផ្តល់កិច្ចសម្ភាសន៍ ហើយគាត់បានបញ្ជាក់ថា នឹងបើករថយន្តដ៏ទំនើបពី ប្ល៊ែកផេនធ័រ ជុំវិញខេត្តបាត់ដំបង និងធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារទៅខេត្តសៀមរាប។ រង្វាន់នេះ ហាក់ដូចជាការតបស្នងចំពោះការនិយមគាំទ្រដ៏ស្ម័គ្រស្មោះរបស់លោក អ៊ួន ហ៊ុន ចំពោះស្រាបៀរស្តោតនាពេលកន្លងមក ហើយក៏ហាក់ដូចជារង្វាន់លើកទឹកចិត្តសម្រាប់ការបន្តគាំទ្ររបស់គាត់ចំពោះស្រាបៀរ ប្ល៊ែកផេនធ័រ ផងដែរ។

លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្តីទីផ្នែកពាណិជ្ជសញ្ញាស្រាបៀរ របស់ក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា «អ្នកអាចពិបាកស្រមៃថា ពួកគាត់ភ្ញាក់ផ្អើល និងរំភើបខ្លាំងប៉ុណ្ណា ពោលគឺសុបិន្តក្នុងសុបិន្ត ពេលដឹងថាឈ្នះរង្វាន់ធំបែបនេះ។ ក្រុមហ៊ុនក៏មានក្តីអបអរសាទរ និងសោមនស្សរីករាយ ដែលបានប្រគល់រថយន្តជារង្វាន់ធំជូនដល់អតិថិជនដែលតែងតែនិយមគាំទ្រ ស្រាបៀរ ប្ល៊ែកផេនធ័រ»។ ស្រាបៀរ ប៊្លែកផេនធ័រ មិនត្រឹមតែជាជម្រើសស្រាបៀរទឹកខ្មៅដ៏ល្អសម្រាប់ជាកាដូលើកទឹកចិត្តផ្តល់ភាពស្រស់ស្រាយ បន្ទាប់ពីបំពេញការងារនឿយហត់ពេញមួយថ្ងៃប៉ុណ្ណោះទេ តែក៏ជាស្រាបៀរដ៏ល្អឥតខ្ចោះសម្រាប់គ្រប់គ្នា ដែលចង់បង្កើតបរិយាកាសរីករាយ សម្រាកស្តារកម្លាំង និងបន្ធូរភាពតានតឹង ជាមួយនឹងតម្លៃសមរម្យ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដិតជាប់ចិត្ត។

អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះក្រុមហ៊ុននៅបន្តកម្មវិធីគាស់ក្រវិលកំប៉ុងប៊្លែកផេនធ័រឈ្នះរង្វាន់នេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នៅមានរង្វាន់ពីស្រាបៀរ ប៊្លែកផែនធ័រ ជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអ្នក ដែលមានដូចជា ទឹកប្រាក់សុទ្ធ ទូរស័ព្ទ iPhone 11 Pro និងម៉ូតូហុងដាឌ្រីម។

អតិថិជនទាំងអស់អាចស្វែងរកស្រាបៀរ ប៊្លែកផេនធ័រ រូបរាងថ្មី ជាមួយនឹងសំបកវេចខ្ចប់បីប្រភេទ កំប៉ុងចំណុះ​ 330មីលីលីត្រ ដបចំណុះ ​330មីលីលីត្រ និងកំប៉ុងធំ ចំណុះ ៥០០ មីលីលីត្រ  ចំណាយតិចចំណេញច្រើន ពោលគឺទិញមួយកំប៉ុងដូចបានត្រូវរង្វាន់មួយបន្ថែមដោយសារតែតម្លៃធូថ្លៃបំផុត ជាមួយនឹងក្លិនឈ្ងុយ រសជាតិឆ្ងាញ់អស្ចារ្យ នៅតាមបណ្តាហាងលក់ទំនិញទូទាំងប្រទេស៕

មតិយោបល់
អត្ថបទថ្មី