• 2021-12-21 02:30:40
  • ព័ត៌មាន

មាន់ញាត់សាច់? ចម្អិនបែបម៉េច? ចង់ដឹងមករៀនធ្វើជាមួយ Hena និងChef ណារ៉ា ទាំងអស់គ្នា

  • 2021-12-21 02:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឃើញគេយកផ្លែម្រះញាត់សាច់ជ្រូកមែនអត់? ឥឡូវនេះ មកញ៉ាំឱ្យប្លែកមាត់ម្ដងមើល ដោយយកសាច់ជ្រូកញាត់ក្នុងសាច់មាន់។

នៅក្នុងកម្មវិធី «មានអី ចម្អិនហ្នឹង» នាំមកជូនដោយកូកា-កូឡា ក្នុងវគ្គទី៥នេះ Chef ណារ៉ា បានបង្ហាញពីវិធីធ្វើម្ហូបងាយៗ ជាមួយមុខម្ហូបថ្មី ចង់ដឹងពីរបៀបធ្វើ តោះចូលមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

មិនចាំបាច់មានគ្រឿងផ្សំច្រើន ក៏អាចចម្អិនអាហារមួយមុខដ៏ឈ្ងុយឆ្ងាញ់បានដែរ ដោយលោកអ្នកគ្រាន់តែមានស្លាបមាន់ សាច់ជ្រូក និងការ៉ុតជាការស្រេច។

មុនដំបូង យកស្លាបមាន់ រួចដកឆ្អឹងស្លាបមាន់ចេញឱ្យស្អាត បន្ទាប់មកចាប់ផ្ដើមចិញ្ច្រាំសាច់ជ្រូក ហើយលាយគ្រឿងផ្សំដើម្បីឱ្យចូលជាតិ។ គ្រឿងផ្សំសម្រាប់លាយជាមួយសាច់ជ្រូកមានដូចជា៖ ការ៉ុត ម្សៅស៊ុប ស្ករ អំបិល ម្រេច ស្លឹកខ្ទឹម ខ្ទឹមស ជីវ៉ាន់ស៊ុយ ប្រេងខ្យង ម្សៅពោត និងស៊ុត រួចច្របល់ចូលគ្នាឱ្យសព្វ ចាំញាត់សាច់ជ្រូកចូលសាច់មាន់ ចុងក្រោយគ្រាន់តែយកទៅចម្អិនជាការស្រេច។ បង្កើនរសជាតិម្ហូបអាហារ កាន់តែឆ្ងាញ់ជាមួយ ភេសជ្ជៈកូកាកូឡា។

ចង់ចេះមុខម្ហូបអីថ្មីៗទៀតអត់? កុំភ្លេចតាមដានគេហទំព័រហ្វេសបុកផេក Sabay ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងវីដេអូជាច្រើនទៀត៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់