• 2022-02-10 05:30:00
  • ព័ត៌មាន

ស្ថានភាពពេលនេះមិនស្រួលទេ! ប្រកាសមុននេះ រកឃើញវិជ្ជមាន«អូមីក្រុង»ជាង២០០នាក់បន្ថែមទៀត

  • 2022-02-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ កម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីប្រភេទអូមីក្រុង ចំនួន២៦២នាក់បន្ថែមទៀតក្នុងនោះ មានទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល ខណៈប្រកាសរបស់ក្រសួងគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ២០២២នេះ ចំនួនអ្នកវិជ្ជមានកូវីដប្រភេទអូមីក្រុងហាក់ស្ទុះឡើងខ្លាំងវិញគួរឲ្យព្រួយបារម្ភ បានកើនឡើងចំនួនជាង១ពាន់នាក់ហើយ សុទ្ធសឹងជាករណីឆ្លងចូលសហគមន៍ទាំងអស់។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរសូមមេត្តាប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កុំប្រហែស ភ្លេចខ្លួនឲ្យសោះ ពីព្រោះថាកម្ពុជានាពេលបច្ចុប្បន្ននេះមានករណីឆ្លងអូមីក្រុង ជាបន្តបន្ទាប់ដោយភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍កម្ពុជាផ្ទាល់ ករណីនាំចូលជាចំនួនមួយដែលតិចតួចតែប៉ុណ្ណោះ ។

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង១០ម៉ឺននាក់ ដោយមិនទាន់បង្ហាញសញ្ញាណថមថយវិញនៅឡើយទេបច្ចុប្បន្ននេះ ។ ទន្ទឹមនឹងការប្រឈមនឹងស្ថានភាពនេះ ពលរដ្ឋទាំងអស់ត្រូវចូលរូម អនុវត្តន៍វិធានសុខាភិបាល ៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់