• 2024-11-18 03:48:22
  • ព័ត៌មាន

លក្ខណះពិសេស សម្លចាណាង ក្លាយជាម្ហូបពេញនិយមសម្រាប់អ្នកភ្នំពេញ

  • 2024-11-18 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសប្រិយមិត្តដែលនិយមចូលចិត្តទទួលទានអាហារ បែបប្រពៃណី សម្លចាណាង ជាមួយមី នោះអ្នកដឹងហើយថា ចាណាង មានឱជារសឈ្ងុយឆ្ងាញ់កម្រិតណា ទើបអាចទាក់ចិត្តឱ្យគ្រប់គ្នា បានទទួលទានហើយ ចង់ទទួលទានទៀតជាមួយ លក្ខណះពិសេសរបស់សម្លប្រចាំខេត្ត រតនគិរី នេះ។

សម្ល «ចាណាង» ជាសម្លប្រពៃណីរបស់ជនជាតិដើមភាគតិច ខេត្តមណ្ឌគិរី និងរតនគិរី។ បច្ចុប្បន្ននេះ សម្ល ចាណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្នដែលរស់នៅភ្នំពេញ បើទោះជាសម្លមួយប្រភេទនេះជាសម្លជនជាតិក៏ដោយ ។ នេះក៏ព្រោះតែ លក្ខណះពិសេសនៃសម្ល ទាំងការផ្សំគ្រឿង បន្លែស្ល និងប្រភេទជ្រើសរើសសាច់យកមកចម្អិនជាដើម។

មនុស្សមិនតិចអ្នកទេដែលបានភ្លក់រស់ជាតិសម្លចាណាង និងបានបង្ហាញ់អារណ្មណ៍របស់ពួកគេថា ពិតជាឆ្ងាញ់ រហូតមានការ កើនឡើងនៃការបើកហាងលក់ជាច្រើនកន្លែងនៅ រាជធានីភ្នំពេញ។ ចាណាង ឆ្ងាញ់មិនមែនគ្រាន់តែផ្សំគ្រឿងត្រូវតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវដឹងពីរបៀបញុំាថាតើត្រូវបន្ថែមរបស់ ពិសេសអ្វីខ្លះឱ្យកាន់តែឆ្ងាញ់។

អ្នកស្រី សុខ ឯម ជាជនជាតិភាគតិច គ្រឹង និងជាអាវករបើកហាងលក់ ចាណាង មួយកន្លែងនៅម្ដុំ ទួលគោក បានឱ្យដឹងថា ដើម្បីចម្អិនសម្លចាណាងឱ្យឆ្ងាញ់មួយចាន យើងត្រូវមាន៖ស្បែកគោ ឬ ស្បែកក្របី,ជើងជ្រូក ឆ្អឹងជំនីសាច់ជ្រូក,សាច់គោ,សាច់ក្របី។យើងអាចដាក់បន្លែ បន្ថែម មានដូចជាពោតខ្ចី,ម្ទេសក្រៀមរឺម្ទេសស្រស់។ទំពាំងស្ងួតរឺទំពាំងស្រស់,ក្តាត,ផ្លែពពាយ,អំបិល, ប៊ីចេងស្ករ។ តែសព្វថ្ងៃមានបងប្អូនខ្លះ យកស្លឹកពោត ស្លឹកល្វា ស្លឹកដើមស្រេង ស្លឹកដំឡូងឈើ ជំនួសការដាក់ស្លឹកស៊ុនរៀងឬសណ្តែកខ្មោចស៊ុងរៀង ជាភាសា ព្រៅ រីឯភាសាខ្មែរហៅថាដើម សណ្តែកខ្មោច។ ហើយញុំា ចាណាង ឱ្យកាន់តែឆ្ងាញ់នោះគឺមានរបស់ពិសេសដែលមិនអាចរំលងបាននោះគឺ ខ្លាញ់មី អំបិលមី ក្រូចឆ្មា ថែមស្កបន្តិច និងចុងក្រោយដែលជួយឱ្យចាណាងមួយចានកាន់តែឆ្ងាញ់ និងមានសោភ័ណ្ឌភាព គឺបន្ថែមជាមួយ ម្ទេសបុកប្រហុក។

ដូច្នេះសម្រាប់បងបង្អូនដែលមានការចាប់អារម្មណ៍លើម្ហូបមួយប្រភេទនេះ អាចសាកញុំាបានជាមួយសម្លចាណាង នេះនៅតាមហាងលក់ ឬអាចរៀនធ្វើញុំាខ្លួនឯងបាន ជាពិសេសនោះ គឺនៅហាង ចាណាងជនជាតិដើមភាគតិច Online ជាហាងលក់ចាណាង ដែលម្ចាស់ជាជនជាតិដើមភាគតិចគ្រឹងផ្ទាល់៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់