
- 2018-03-15 09:19:51
- ព័ត៌មាន
ដឹងអត់ ចិនបញ្ជូនរថក្រោះ និងឧទ្ធម្ភាគចក្រប៉ុន្មានគ្រឿង ធ្វើសមយុទ្ធនៅកម្ពុជា?
- 2018-03-15 09:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ចិនបញ្ជូនរថក្រោះ និងឧទ្ធម្ភាគចក្រប៉ុន្មានគ្រឿង ធ្វើសមយុទ្ធនៅកម្ពុជា?
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នេះ រថក្រោះ-រថពាសដែកចំនួន៨ គ្រឿង និងគ្រឿងយុទ្ធោបករណ៍មួយចំនួនទៀតពីប្រទេសចិន និងឧទ្ធម្ភាគចក្រចិនចំនួន ៣គ្រឿង ត្រូវបានដឹកមកដល់កំពង់ផែខេត្តព្រះសីហនុហើយ ដើម្បីចូលរួមសមយុទ្ធនាគមាស នៅថ្ងៃទី ១៧ ដល់ ៣០ ខែមីនា ឆ្នាំ២០១៨។
យោធាកម្ពុជា-ចិន នឹងធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ នៅពេលដ៏ខ្លីខាងមុខនេះ ផ្ដោតទៅលើការប្រឆាំងភេរវកម្ម និងសង្គ្រោះបន្ទាន់។ សមយុទ្ធរវាងកងទ័ពទាំងពីរនេះ នឹងប្រព្រឹត្តទៅលើវិញ្ញាសាជាច្រើនដូចជា ការរាវមីន និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការដោះគ្រាប់បែកសារធាតុគីមីពុល, ការបន្សាបជាតិគីមីពុល, ការប្រយុទ្ធកងអនុសេនាធំរថក្រោះសហការជាមួយវរសេនា តូចថ្មើរជើង, ការរំដោះចំណាប់ខ្មាំង, ការងារមនុស្សធម៌ និងការបាញ់គ្រាប់ពិត ជាដើម។
អាស្រ័យហេតុនេះ គណៈកម្មការដឹកនាំធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៃក្រសួងមហាផ្ទៃ ជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឲ្យការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយុទ្ធោបករណ៍យោធានៅក្នុងរយៈពេលនោះ៕