• 2022-02-17 03:23:07
  • ព័ត៌មាន

បាងកក ប្ដូរឈ្មោះទៅជា ក្រុងទេពមហានគរ តែតាមពិតជាឈ្មោះដើមរបស់រាជធានីនេះ តាំងពីចុងសតវត្សទី១៨

  • 2022-02-17 03:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​ នឹង​ប្ដូរ​ឈ្មោះ​ផ្លូវការ​រាជធានី​របស់​ខ្លួន​ពី​ បាង​កក​ ទៅ​ជា​ ទី​ក្រុង​ទេពមហានគរ​ ​បើ​យោង​តាម​ការ​ប្រកាស​របស់​ការិយាល័យរាជបណ្ឌិត្យសភាថៃ​ កាលពីពេលកន្លងទៅ។

មែនទែនទៅការប្ដូរឈ្មោះនេះ មិនមែនជាឈ្មោះថ្មីនោះទេ ព្រោះក្រុងបាងកក មានឈ្មោះដើមថា ក្រុង​ទេពមហានគរ​។ ឈ្មោះពេញរបស់បាងកក កាលពីសម័យបុរាណជាង ២០០ឆ្នាំមុនគឺ៖ ក្រុងទេពមហានរគ អតររត័នកោសិន្ទ៍្រ មហិន្ទ្រាយុធ្យា មហាតិលកភព ន័ពវ័តនរាជធានីបុរីរម្យ ឧត្តមរាជនិវេសន៍មហាអមរពិមានអវតារស្ថិត សក្ត័ៈទិត្តិយវិស្ណុកម្មប្រះសិទ្ធិ

ចាប់ពីរជ្ជកាល ព្រះបាទសម្ដេចចមក្លៅចៅយ៉ូហ៊ួ ដែលគេស្គាល់ថាជាស្ដេចរាមាទី៤ នៃរាជវង្សចក្រី ទីក្រុងនេះ ត្រូវបានគេប្តូរឈ្មោះ ពីទេពមហានគរ ទៅជាងបាងកក តែប្រជាជនថៃដើម ជាច្រើននៅតែហៅថា ក្រុងទេព ឬ ក្រុងថេប គឺសំដៅលើបាងកក៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី