• 2022-03-14 04:40:00
  • ព័ត៌មាន

នៅបាត់ដំបងយើងហ្នឹង តោះ! ទៅភ្លក្សទំពាំងបាយជូរស្រស់ៗ ថតរូបស្អាតៗជាមួយផ្កាចម្រុះពណ៌ គ្រាន់តែគិតក៏សប្បាយដែរ

  • 2022-03-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត Sabay មួយចំនួនប្រហែលជាមិនទាន់មានកន្លែងកម្សាន្តត្រូវទៅនៅថ្ងៃសម្រាកចុងសប្ដាហ៍នេះនៅឡើយ។ ថ្ងៃនេះ Sabay សុំណែនាំកន្លែងកម្សាន្តមួយធានាថាមកដល់ហើយមិនខាតថ្លៃសាំងនោះទេ ហើយអ្វីដែលធ្វើឲ្យប្រិយមិត្តដកចិត្តពុំរួចនោះគឺបានភ្លក្សរសជាតិផ្លែទំពាំងបាយជូរស្រស់ៗក្នុងចម្ការតែម្ដង។

ចំការទំពាំងបាយជូរ ស្រុករតនមណ្ឌល ជាទីកន្លែងទេសចរណ៍កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះនាទឹកដីខេត្តបាត់ដំបង ដោយទេសចរបានដល់កន្លែងនេះហើយលាន់មាត់ថាពិតជាស្រស់ស្អាតគ្រប់ៗគ្នា។ ព្រោះថា ទីកម្សាន្តមួយកន្លែងនេះប្រកបដោយបរិយាកាសស្រស់បំព្រង អមជាមួយសួនផ្កាចម្រុះពណ៌ ដូចជាស្បៃរឿង អ័រគីដេ ឡាវិនឌឺ ជាដើម សុទ្ធសឹងតែរីកបំព្រងបញ្ចេញសម្រស់ សាកសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប មិនក្រោមពី១០០សន្លឹកឡើយ ។ ម្យ៉ាងទៀតខែនេះ ស្របពេលផ្លែទំពាំងបាយជូរក្នុងចម្ការ កំពុងដល់រដូវប្រមូលផល ទុំក្រហម រលោងស្រឹល ផ្អែមហើយមុត គួរឲ្យចង់ភ្លក្ស ឆ្លាញ់ធម្មជាតិៗពិត ធានាថា មិនខកបំណងនោះទេ។

ស្ថិតនៅផ្លូវជាតិ៥៧ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទីតាំងចំការទំពាំងបាយជូរនេះ កំពុងតែទទួលបានការ ចាប់អារម្មណ៍ខ្លាំពីសំណាក់អ្នកទេសចរនានា ទាំងក្នុងស្រុកនិងក្រៅស្រុក ព្រោះចំការមានផ្ទៃដីធំ គួប ផ្សំជាមួយនឹងការដាំផ្កាលំអថែមទៀតផង។ ខេត្តបាត់ដំបងក៏ជាកន្លែងមួយដែលជាប្រភពនៃស្រាទំពាំងបាយជូរនិងទំពាំងបាយជូរដែលមានរសជាតិ ឆ្ងាញ់ ជាភាពទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់