
- 2022-05-04 02:59:34
- ព័ត៌មាន
ឈប់ព្រួយទៀតទៅ! លោកជំទាវ ប្រាប់ច្បាស់ៗនិងកុំឲ្យពលរដ្ឋយល់ខុសបារម្ភរឿងចាក់វ៉ាក់សាំងច្រើនបន្តបន្ទាប់
- 2022-05-04 02:59:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ព្រួយទៀតទៅ! លោកជំទាវ ប្រាប់ច្បាស់ៗនិងកុំឲ្យពលរដ្ឋយល់ខុសបារម្ភរឿងចាក់វ៉ាក់សាំងច្រើនបន្តបន្ទាប់
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកោះកុងជាមួយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋសូមកុំមានការព្រួយបារម្ភប៉ះពាល់សុខភាពឬក៏អាយុជីវិតចំពោះការចាក់វ៉ាក់សាំងដូសជម្រុញ ជាបន្តបន្ទាប់។
លោកជំទាវបានគូសបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជាបន្តបន្ទាប់នេះ មិនមែនចាក់ទៅធ្វើឲ្យប៉ះពាល់សុខភាពនោះទេ គឺយើងចាក់ដើម្បីការពារអាយុជីវិតបងប្អូនពីការវាយប្រហារធ្ងន់ធ្ងរពីសំណាក់វីរុសកូវីដ១៩ ហើយវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាពល្អទាំងអស់ ពីព្រោះថាវ៉ាក់សាំងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គភាពសុខភាពពិភពលោក»។
លើសពីនេះលោកជំទាវក៏បានពន្យល់បន្ថែមថា សូមបងប្អូនទាំងអស់គ្នា ឈប់ព្រួយបារម្ភទៀតចំពោះព័ត៌មិនពិតដែលថា ចាក់វ់ាំក់សាំងច្រើនជាបន្តបន្ទាប់នឹងប៉ះពាល់ដល់ សុខភាព ព្រោះរាល់វ៉ាក់សាំងដែលធ្វើការចាក់ជូនបងប្អូនប្រជាពលរដ្ឋពីសំណាក់ក្រសួងសុខាភិបាលផ្ទាល់ គឺមិនមែនចេះតែចាក់ជូននោះទេ ពោលគឺមានការកំណត់ពេលវេលា ច្បាស់លាស់ ទើបក្រុក្រុមគ្រូពេទ្យធ្វើការចាក់ដើម្បីបង្កើនភាពសាំការពារអាយុជីវិតជូនបងប្អូន ដោយវ៉ាក់សាំងដូសជម្រុញគឺមានការកំណត់ចាប់ពី៤ខែឡើងទៅ ទើបអាចចាក់បាន ។
ជាចុងក្រោយ លោកជំទាវ ឱ វណ្ណឌីន ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋសសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសដូសជម្រុញទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីបង្កើនភាពសាំរបស់ខ្លួនឲ្យកាន់តែខ្លាំងពីវីរុសដ៏កាចសាហាវមួយនេះ ដោយបច្ចប្បន្នទីតាំងចាក់វ៉ាក់សាំង ត្រូវបានពង្រាយកាន់តែច្រើនជាបន្ដបន្ទាប់ ស្ទើរគ្រប់ពាសពេញផ្ទៃប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ខទាំងអស់គ្នា។