- 2022-05-09 04:33:09
- ព័ត៌មាន
មហាសេដ្ឋីប្រាក់វ៉ាល់លានមួយចំនួនកាន់តែមានខ្លាំងលើសមុនអំឡុងកូវីដ-១៩
- 2022-05-09 04:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីប្រាក់វ៉ាល់លានមួយចំនួនកាន់តែមានខ្លាំងលើសមុនអំឡុងកូវីដ-១៩
ចន្លោះមិនឃើញ
វិបត្តិកូវីដ១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិសេសក្រុមហ៊ុនសេវាកម្ម ដឹកជញ្ជូននានា រហូតខាតបង់រាប់សិបលាន និងខ្លះប្រកាសក្ស័យធនក៏មាន។
យ៉ាងណា សម្រាប់មហាសេដ្ឋីមួយចំនួនបែរជាមានកាន់តែខ្លាំងឡើងអំឡុងការរីករាលដាលនៃមេរោគកូវីដនេះ ភាគច្រើនពួកគេគឺជាអ្នកជំនួញលើវិស័យអាជីវកម្មអនឡាញ។ ទស្សនាវដ្ដីមុខជំនួញដ៏ល្បីឈ្មោះ Forbes បានចាត់ថ្នាក់មហាសេដ្ឋី២៥រូបដែលគេសង្កេតឃើញថាបានកើនប្រាក់ចំណេញទ្វេដងអំឡុង២ខែចុងក្រោយនេះ។
២៥រូបនោះមាន៣នាក់មកពីប្រទេសចិន ដូចជា Pony Ma, Jack Ma និង Huang Zheng ដែលឈរលេខ១៨, ១៩ និង២២។ Huang Zheng គឺជាស្ថាបនិកក្រុមហ៊ុនទិញទំនិញអនឡាញធំបំផុតទីពីររបស់ចិនឈ្មោះថា Pingduoduo បានទទួលចំណេញគិតជាភាគរយខ្ពស់ជាងលោក Jack Ma ទៅទៀតអំឡុងកូវីដ។
ស្ថាបនិក Facebook គឺលោក Mark Zuckerberg រកចំណូលបានច្រើនជាងគេ ពោលទ្រព្យសម្បត្តិលោកបានលោតពី ៣១,៤ពាន់លាន ទៅដល់៨៦,៥ពាន់លានដុល្លារ ដោយសារមនុស្សនៅផ្ទះ ទំនេរច្រើន ដូច្នេះលេង Facebook កាន់តែច្រើនធ្វើឲ្យការផ្សាយពាណិជ្ជកម្មកើនឡើងយ៉ាងគំហុក។
CEO របស់ Amazon លោក Jeff Bezos នៅតែជាបុរសមានទ្រព្យច្រើនជាងគេលើលោក ប៉ុន្តែឈរលេខ២បន្ទាប់ពី Mark ជាបុគ្គលរកចំណូលបានច្រើនអំឡុងកូវីដ បានកើនទ្រព្យសម្បត្តិពី ២៩,៩ពាន់លាន ដល់១៤៦,៩ពាន់លានដុល្លារអាមេរិក៕