• 2022-07-05 04:55:33
  • ព័ត៌មាន

មង្គលការកូនត្រកូលអភិជន៣គូ! រៀបចំស្រស់ស្អាតថ្លៃថ្នូរ ល្អឥតខ្ចោះ កក្រើកស្រុកខ្មែរ

  • 2022-07-05 04:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះបងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាមសង្គម បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពិធីមង្គលការដ៏អធិកអធម របស់ចៅស្រីឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលត្រូវបានរៀបចំឡើងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ឯកឧត្ដមផ្ទាល់ ។

ពិធីមង្គលការនេះទៀតសោត បានទទួលការកោតសរសើរពុំដាច់ពីមាត់ថា សាកសមជាពិធីមង្គលរបស់ត្រកូលនៃគ្រួសារអភិជនពិតៗ ដែលបានរៀបចំលម្អតុបតែង ស្រស់ស្អាតថ្លៃថ្នូរ ទៅទំនៀមទម្លាប់ខ្មែរបុរាណ។

ថ្ងៃនេះSabay សូមលើកយក ពិធីមង្គលកូនប្រុសស្រីនៃត្រកូលអភិជនចំនួន៣គូ ក្នុងចំណោមពិធីមង្គលការរបស់ចៅស្រី ឯកឧត្ដម ជា សុផារ៉ា ដែលធ្វើឲ្យគ្រប់គ្នានៅតែលើកសរសើរមិនដាច់ពីមាត់ ខ្ពង់ខ្ពស់ថ្លៃថ្នូរស័ក្ដិសមគ្មានទាស់ត្រង់ណាឡើយ។

១. មង្គលការរបស់កូនប្រុសស្រី លោកឧកញ៉ា លី ហុង និង លោកជំទាវ លី ដាណា ជាមួយនឹង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និង លោកជំទាវ ទ្រី អេង

មង្គលការដ៏អធិកអធមនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០២១ កន្លងទៅហើយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលើរដ្ឋខ្មែរ ថារៀបចំលម្អ ផ្កាភ្ញី ផ្កាស្រស់ភ័ស្តុភាបណ្ណាការ បានល្អឥតខ្ចោះគ្មានទាស់ត្រង់ណា ពោលគឺស័ក្ដិសមជាកូនចៅអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមពិតៗ។

២. ពិធីមង្គលការ របស់កូនស្រី អ្នកឧកញ៉ា ទ្រីភាព

ពិធីមង្គលការ របស់កូនស្រី អ្នកឧកញ៉ា ទ្រីភាព ត្រូវបានរៀបចំឡើងកាលពីដើមខែមករា ឆ្នាំ២០២០ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ នៅក្នងពិធីសិរីមង្គលទាំលមូលត្រូវបានរៀបចំឡើង ល្អឯកអមដោយផ្កាស្រស់ចម្រុះពណ៌ ប្រៀបបីដូចជាឋានសួគ៍ពិតៗ។

៣.មង្គលការកូនប្រុស ថៅកែជីបម៉ុងអ្នកឧកញ៉ា លាង ម៉េង លោកជំទាវ គឹម ចាន់ណា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា លោក ជំទាវ ជា ជុតិម៉ា ដែលត្រូវជាចៅស្រីរឯកឧត្តម ជា សុផារ៉ា

ពិធីសិរីមង្គលដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ នៅភូមិគ្រឹះធំស្កឹមស្កៃរបស់ឯកឧត្ដម ជា សុផារ៉ាផ្ទាល់ ។ពិធីទាំងមូលពោរពេញទៅដោយការតុបតែងលម្អ ផ្កាភ្ញី គ្រឿងមាស ប្រាក់ កែវកង ល្អឯក គ្មានទាស់។

ប្រភពរូបថត៖ Stellar Picture and one memory

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់