
- 2022-07-12 02:55:15
- ព័ត៌មាន
មន្ត្រីបរិស្ថានបញ្ជាក់មូលហេតុ! ដែលនាំឲ្យសត្វខ្ទីងចំនួន២ក្បាល រត់ចូលហ្វូងគោប្រជាពលរដ្ឋ នៅព្រះវិហារ
- 2022-07-12 02:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីបរិស្ថានបញ្ជាក់មូលហេតុ! ដែលនាំឲ្យសត្វខ្ទីងចំនួន២ក្បាល រត់ចូលហ្វូងគោប្រជាពលរដ្ឋ នៅព្រះវិហារ
ចន្លោះមិនឃើញ
សត្វខ្ទីងចំនួន២ ក្បាល ត្រូវបាន ប្រទះឃើញរត់ចូលមកក្នុងហ្វូង គោរបស់បងប្អូនប្រជាពលរដ្ឋ កាលពីរាត្រីថ្ងៃទី១០ខែកក្តដាឆ្នាំ២០២២ ស្ថិតនៅភូមិសាស្ត្រ ភូមិស្រែវាល ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា សត្វខ្ទីងចំនួន២ក្បាលដែលបានបែកពីហ្វូងរបស់ពួកវា ហើយរត់គេច មកពីក្នុងព្រៃឡង់ចូលមកក្នុងហ្វូងគោរបស់ប្រជាពលរដ្ឋ ខាងលើមានខ្ទីងឈ្មោល១ក្បាល និងកូនខ្ទីង១ក្បាលតូចផងដែរ ។
បើតាមការសន្និដ្ឋាន សត្វខ្ទីងទាំង២ក្បាលខាងលើ ដែលបានរត់មកជ្រកកោណជាមួយនឹងហ្វូងគោរបស់ ពលរដ្ឋនៅជិតទីស្នាក់ការ ការពារដែនជម្រកសត្វព្រៃព្រៃឡង់នោះគឺដោយសារតែ ពួកព្រានព្រៃបានតាមប្រមាញ់បរបាញ់ ទើបពួកវាភ័យបានរត់គេចបែកពីហ្វូងមកជ្រកក្រោមហ្វូងគោរបស់ពលរដ្ឋដែលជាទីតាំងមានសុវត្ថិភាពតែម្តង។
លោកបានបន្តថា បច្ចុប្បន្នសត្វខ្ទីងទាំង២ក្បាលខាងលើនេះត្រូវបានមន្ត្រីឩទ្យាននុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមានវត្តមានក្នុងតំបន់នោះតាមឃ្លាំមើលយ៉ាងយក ចិត្តទុកដាក់ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេដើម្បីឲ្យពួកគេវិលទៅក្នុងតំបន់ដែលពួកគេធ្លាប់រស់នៅបានដោយសុវត្ថិភាពវិញ។
ជាចុងក្រោយ លោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ការពារអភិរក្សខាងលើក៏ដូចជាក្រុមអ្នកព្រានព្រៃសូមមេត្តាទម្លាក់អាវុធកែឆ្នៃចុះ បញ្ឈប់តាមប្រមាញ់សត្វព្រៃដើម្បីងាកមកចូលរួមថែរក្សានឹងអភិរក្សសត្វនានានឹងជាពិសេសអម្បូរពពួកសត្វខ្ទីងដែលជាសត្វដ៏កម្រហើយស្ទើរតែនឹងផុតពូជនេះឡើងវិញ។
ប្រភព៖ក្រសួងបរិស្ថាន