
- 2022-07-12 04:47:44
- ព័ត៌មាន
លើកទី១ហើយ ដែលឃើញអក្សររបស់ សម្តេចតេជោ បងប្អូនខ្មែរសរសើរថាស្អាតមានរបៀបរៀបរយពិតៗ គ្រប់គ្នា
- 2022-07-12 04:47:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ហើយ ដែលឃើញអក្សររបស់ សម្តេចតេជោ បងប្អូនខ្មែរសរសើរថាស្អាតមានរបៀបរៀបរយពិតៗ គ្រប់គ្នា
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនព្រមទាំងសរសេរជាសាររៀបរាប់រំលែកទុក្ខដោយផ្ទាល់ដៃ ចំពោះ មរណភាពរបស់ ឯកឧត្ដម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្រោយសាររំលែកទុក្ខនៅក្នុងសៀវភៅកំណត់ត្រារបស់សម្តេច តេជោ ចំពោះឯកឧត្ដម Shinzo Abe បង្ហោះជាសារធារណ បានធ្វើបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ជាខ្លាំង ទាំងអត្ថន័យ ទាំងអក្សររបស់សម្តេច ពិតជាល្អសាកសមឥតខ្ចោះ រហូតដល់ប្រជាពលរដ្ឋខ្លះបាន លើកឡើងថា “លើកទីមួយហើយ ដែលខ្ញុំបានឃើញអក្សរសរសេរដោយដៃ ពិតជាគួអោយស្ងប់ស្ងែងទាំងខ្លឹមសារឃ្លាឃ្លោងក្នុងសំណេរ និងទម្រង់អក្សរបែបរចនាបថខ្មែរពិតៗ”
មិនត្រឹមប៉ុណ្ណឹង បងប្អូនប្រជា ពលរដ្ឋខ្លះទៀតក៏លើកឡើងដូចគ្នាដែរថា អក្សររបស់ សម្តេច តេជោ ពិតជាស្អាតត្រង់ជួរពិតៗ សូម្បីតែសរសេរលើផ្ទៃលាតគ្មានបន្ទាត់ក៏ដោយ ក៏នៅតស្អាតល្អមានរបៀបរៀបរយ។
សូមជម្រាបថា កាលពីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ ឯកឧត្ដម Shinzo Abe ក្រោយរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន សម្ដេចតេជោ ក៏បានសរសេរសំបុត្រចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផ្ញើទៅកាន់ ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
ដើម្បីសម្តែងនូវការដឹងគុណ ចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់លោក អាបេ ស៊ិនហ្សូ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការកាន់មរណទុក្ខ នៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិ នៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។