• 2022-07-13 08:20:30
  • ព័ត៌មាន

លោកតាមេឃុំព្រះដាក់អាយុ៩០ឆ្នាំ! សម្រេចចិត្តចូលនិវត្តន៍ ព្រោះមានគោលបំណងធំមួយ សម្រាប់ក្មេងជំនាន់ក្រោយ

  • 2022-07-13 08:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា តូច ឈន់ដែលមានតួនាទីជាមេឃុំព្រះដាក់ បានសម្រេចចិត្តចូលនិវត្តន៍នៅក្នុងវ័យ ៩០ឆ្នាំ ក្នងគោលបំណងផ្តល់ឱកាសឲ្យក្មេងជំនាន់ក្រោយជាអ្នកបន្តវេនបង្កើតស្នាដៃថ្មី ក្រោយមានងារជាមេឃុំអស់រយ:ពេលជិត៤០ឆ្នាំ ។

លោក អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា « លោក អ៊ំ តូច ឈន់ជាចាស់ទុំនៅក្នុងឃុំដែលមានបទពិសោធច្រើន និងមានប្រិយភាពទូលំទូលាយ ជាអ្នកដឹកនាំដែលហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ គិតផលប្រយោជន៍រួម ហើយក៏ជាបុគ្គលដែលមានភាពប្រាកដប្រជា» ៣ឆ្នាំចុងក្រោយនេះ ចុះមកព្រះដាក់លើកណាក៏មកធ្វើការជាមួយលោក អ៊ំដែរ ។

ដូចគ្នានេះដែរ លោកឃឹមហ្វីណង់ក៏បាន បង្ហើបអំពីស្នាដៃការងាររបស់ លោកអ៊ំផងដែរថា នៅក្នុងរឿងការងារ លោកអ៊ំ តូច ឈន់ ចូលចិត្តនិយាយត្រង់ទៅត្រង់មក មាត់អាក្រក់បន្តិចតែចេតនាល្អ និងតែងតែសំឡឹងមើលបានគ្រប់ជ្រុងជ្រោយក្នុងពេលដោះស្រាយបញ្ហា មិនចូលចិត្តធ្វើរឿងអ្វីដែលមិនសូវមានប្រយោជន៍ និងមើលមិនឃើញពីភាពចាំបាច់ដែលត្រូវក្បាច់ក្បូរវែងឆ្ងាយហួសហេតុពេកនោះទេ។

លោកឃឹមហ្វីណង់៖ ខ្ញុំសូមក៏ថ្លែងអំណរគុណដល់លោកអ៊ំ សម្រាប់៤០ឆ្នាំនៃការលះបង់ ការបម្រើដោយឥតលក្ខខណ្ឌ ក្តីស្រលាញ់ដែលសម្រាប់ឃុំដ៏ស្រស់ស្អាតមួយនេះ រហូតដល់ថ្ងៃចុងក្រោយនៃការចូលនិវត្តន៍ក្នុងវ័យ៩០ឆ្នាំ។ខ្ញុំ និងអ្នកព្រះដាក់នឹងនៅនឹករលឹកដល់អ៊ំ និងចងចាំនូវរាល់ទង្វើល្អដែលអ៊ំបានធ្វើសម្រាប់ឃុំព្រះដាក់របស់យើងមួយនេះ។

ប្រភព៖ លោកឃឹមហ្វីណង់

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី