/62de25530f8e1_1658725680_medium.jpg)
- 2022-07-25 05:13:59
- ព័ត៌មាន
កម្មវិធីសម្ពោធ និងប្រគល់អគារបណ្ណាល័យសិក្សាដល់សាលាបឋមសិក្សាដង្ហិត ខេត្តក្រចេះ របស់មូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF) និង Operation Jenda
- 2022-07-25 05:13:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីសម្ពោធ និងប្រគល់អគារបណ្ណាល័យសិក្សាដល់សាលាបឋមសិក្សាដង្ហិត ខេត្តក្រចេះ របស់មូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF) និង Operation Jenda
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ មូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (Golden Leaf Education Foundation) បានសហការផ្តួចផ្តើមជាមួយមូលនិធិ Operation Jenda មកពីសហរដ្ឋអាមេរិក ដែលម្ចាស់ជំនួយគម្រោងនេះមានឈ្មោះថា Alison Jenda Khut បានជួបជុំធ្វើកម្មវិធីប្រគល់អាគារបណ្ណាល័យ សិក្សាដល់សាលាបឋមសិក្សាដង្ហិត ស្ថិតនៅឃុំដំរីផុង ខេត្តក្រចេះ ក្នុងគោលជួយបំណងពង្រឹងដល់វិស័យអប់រំ សម្រាប់សិស្សានុសិស្ស ក្នុងតំបន់។
គួរបញ្ចាក់ផងដែថា អាគារបណ្ណាល័យសិក្សានេះគឺជាសមិត្ថិផលទី៣ហើយដែលមូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF) បានធ្វើការសហការរៃអង្គាសជាមួយមូលនិធិសប្បុរសជននានា ដើម្បីប្រមូលថវិការមកជួយដល់វិស័យអប់រំដល់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុត។ ជាក់ស្តែងកាលពីឆ្នាំ២០២១ សាលាបឋមសិក្សាដង្ហិតបានទទួលអំណោយពីក្រុមមូលនិធីនេះនូវអាគារសិក្សាចំនួន១ខ្នង ដែលមាន ៥បន្ទប់រៀង និងទីធ្លាកីឡីបាល់បោះសម្រាប់សិស្សានុសិស្សក្នុង បើគិតជាទឹកប្រាក់វិញគឺច្រើនម៉ឺនដុល្លា។
ឆ្លៀតក្នុងឱកាសនៃកម្មវិធីប្រគល់អាគារបណ្ណាល័យសិក្សានេះ លោកអ៊ុង គីឡុង ប្រធានមូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF) មានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទកភាពណាស់ដែលបានចូលរួមឧបត្ថមនូវអាគារសិក្សាចំនួន១ខ្នងមកកាន់សាលាបឋមសិក្សាដង្ហិតនេះ ហើយនេះគឺជាសាលាទី៦ដែលក្រុមមូនិធិរបស់យើងបានចូលរួមចំណែកសាងសង់នាពេលកន្លងមក ហើយរាល់សមិត្ថិផលទាំងអស់ គឺសុទ្ធសឹងតែបានមកពីការចូលរួមសហការពីមូលនិធិនានា បណ្តាសប្បុរសជន និងអ្នកគាំទ្រដល់មូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF) និងមូលនិធិ Operation Jenda ដើម្បីផ្តល់ឱកាសអោយកុមារកម្ពុជាមានចំនេះដឹងកាន់តែល្អប្រសើរ។ លើសពីនេះទៅទៀត ខ្ញុំពិតជាមានអារម្មណ៍រំភើបចំពោះកុមារី Alison Jenda Khut ដែលមានអាយុទើបតែ៦ឆ្នាំសោះ គាត់ចេះធ្វើការងាសប្បុរសធម៌រៃអង្គាសមូលនិធិថវិកាយកមកសាងសង់អាគាបណ្ណាល័យនេះ”។
លោក អូន ផាន់ណារិទ្ធិ នាយកសាលាបឋមសិក្សាដង្ហិត បានមានប្រសាសន៍ថា “ខ្ញុំតំណាងឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យបាលសិស្សក្នុងសហគមន៍ទាំងអស់ សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថមនូវអាគារបណ្ណាល័យសិក្សា សំភារៈសិក្សារ ជាពិសេសសៀវភៅជាច្រើនក្បាលសម្រាប់រៀបចំដាក់តាំងក្នុងបណ្ណាល័យរបស់យើង ដែលនេះជាសមិត្ថិផលមួយដ៏ល្អសម្រាប់សិស្សានុសិស្ស និងដើម្បីជម្រុញពួកគាត់អោយចង់នៅសាលាច្រើនជាងនៅផ្ទះ និងជាពិសេសបង្កើនការអានរបស់គាត់ឱ្យកាន់តែស្ទាត់ជាងមុន”៕
• អំពីមូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា (GLEF)៖ មូលនិធិហ្គូលដិនលីហ្វសម្រាប់ការសិក្សា ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្ម័គ្រចិត្តដើម្បីបង្កើនឱកាសសិក្សាជាអន្តជាតិដល់កុមារកម្ពុជាដែលត្រូវការជំនួយក្នុងវិស័យអប់រំខ្លាំងបំផុត ជាពិសេសសម្រាប់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ក្រោមការដឹកនាំរបស់លោក អ៊ុង គីឡុង និងក្រុមសប្បុរសជនស្ម័គ្រចិត្តជាច្រើនទៀតរស់នៅក្នុងសហរដ្ឋអាមេរិក៕