- 2022-08-22 02:27:30
- ព័ត៌មាន
មកស្គាល់ ល្អាងកួយ តំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រភ្នំត្បែងមានជ័យ
- 2022-08-22 02:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ល្អាងកួយ តំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រភ្នំត្បែងមានជ័យ
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាជាដែនដីនៃកំណប់ទ្រព្យធម្មជាតិ ដែលមានតំបន់រមណីយដ្ឋានធម្មជាតិស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេស ហើយថ្មីៗនេះ គេបានរកឃើញទីកន្លែងកម្សាន្តមួយទៀតដែលមានឈ្មោះថា "ល្អាងកួយ" ស្ថិតក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យខេត្តព្រះវិហារ។
ទីនោះ គឺជាតំបន់កម្សាន្តពេញដោយសក្ដានុពលថ្មីទៀតរបស់ខេត្ត បន្ទាប់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតរបស់ខេត្ត ដែលពោរដោយសម្រស់ធម្មជាតិខៀវខ្ចីគួរឲ្យគយគន់ និងមនោរម្យបំផុត។ ទេសភាពនៅទីនោះ ពិតជាស្រស់ស្អាត ភ្ញៀវទេសចរ អាចមើលឃើញភ្នំសងខាង ជាមួយថ្មលយទៅមុខនៅ ខាងមុខព្រះវិហារ អាចទស្សនាថ្ងៃរះបាន។ នៅភ្ញៀវទេសចេបានមកដល់ទីនេះ យើងអាចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅពើងព្រះពុទ្ធ។
"ល្អាងកួយ" ស្ថិតនៅលើភ្នំត្បែងមានជ័យ ហើយដើម្បីបានទៅដល់ទីនោះ យើងត្រូវចេញពីភូមិឡើងទៅដោយថ្មើរជើង ប្រមាណ៣០នាទី ហើយក៏បន្តដើរឡើងប្រមាណ១ម៉ោងកន្លះទៀត ទើបបានទៅដល់វត្ត ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ។ តាមលោកតាដែលបានបួសទីនោះ បានប្រាប់ឲ្យដឹងថា កាលពីមុនទីនេះ ជាតំបន់របស់ជនជាតិកួយ ដែលអាស្រ័យផលទីនេះ មានប្រមាណ១០គ្រួសារ តាំងពីមុនសម័យខ្មែរក្រហមទៅទៀត ពួកគេប្រកបរបរចំការរៀងៗខ្លួន។
តែឥលូវមិនមានប្រជាជនជនជាតិកួយរស់នៅទីនោះទេ ពួកគេផ្លាស់ទៅលំនៅ ចុះទៅខាងក្រោម ជិតជើងភ្នំ ដែលងាយស្រួលជាងរស់នៅទីនេះ តាមលោកតានិយាយ។ ចំណែកវត្តនេះវិញក៏មានយូរណាស់មកហើយ ដោយលោកតាថាតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៅទៀត តែឥលូវគេជួសជុលប្រើប្រាស់ឡើងវិញ។
ក្រៅពីកាន់សីល នៅទីនោះលោកតា លោកយាយ ក៏អាចដាំបន្លែ និងផ្លែឈើសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃបាន។ តាមការបញ្ជាក់នៅទីនោះ មានប្រភពទឹក ចេញពីភ្នំ ហូរមិនឈប់ ដែលអាចយកប្រើប្រាស់ពេញមួយឆ្នាំថែមទៀតផង។
តោះ...ទស្សនាលំហែរអារម្មណ៍មុនចាប់ផ្ដើមថ្ងៃថ្មីទាំងអស់គ្នា!