• 2022-08-25 03:26:58
  • សេដ្ឋកិច្ច

ផ្ទះប្រណិតអមដោយសួនច្បារធម្មជាតិ និងបំពាក់បច្ចេកវិទ្យាវៃឆ្លាត Time Square 3 ប្រកាសបើកលក់ហើយ

  • 2022-08-25 03:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងខុនដូពិសេសមួយដែលមានទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍខ្ពស់ ទីប្រជុំជនកុះករ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ Time Square 3 បានប្រកាសបើកលក់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

គម្រោងខុនដូ Time Square 3 គឺជាគម្រោងខុនដូដែលមានកម្ពស់ ៣២ជាន់ មានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាទីតាំងមានសក្តានុពលខាងផ្នែកសេដ្ឋកិច្ច ទីប្រជុំជនប្រជាជនរស់នៅច្រើនកុះករ ជិតផ្សារទំនើប ភោជនីយដ្ឋាន ចរាចរណ៍មិនកកស្ទះងាយស្រួលធ្វើដំណើរ។ Time Square 3 ជាផ្ទះដ៏ប្រណិត និងធំជាងគេមួយដែលបានបំពាក់បច្ចេកវិទ្យាវៃឆ្លាត សួនច្បារធម្មជាតិលើអាកាសដ៏ស្រស់ស្អាត ការរស់នៅបែបសហគមន៍ មានអាងហែលទឹក ក្លឹបហាត់ប្រាណ សួនកុមារ សាលប្រជុំ ការិយាល័យ ហាងទំនិញ Sky Bar និងមានរានហាលអាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបានល្អថែមទៀតផង។

ទទឹមនឹងកំណើននៃវិស័យអចលនទ្រព្យខាងផ្នែកអាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប បុរី អគារពហុប្រើប្រាស់មានសន្ទុះកើនឡើងខ្លាំង គម្រោង Time Square 3 ក៏ជាផ្នែកមួយដែលបានរួមចំណែកក្នុងការចូលរួមកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

អតិថិជនអាចចូលមើលបន្ទប់គំរូរបស់ Time Square 3 ហើយកក់ ឬទិញនៅយូនីតខុនដូបានភា្លមៗនោះ អតិថិជននឹងទទួលបានកម្មសិទ្ធិការការពារ កំណត់អ្នកវិនិយោគត្រឹមត្រូវ និងកំណត់អតិថិជណគោលដៅត្រឹមត្រូវ ជាពិសេសប្រទេសកម្ពុជាមានគោលនយោបាយបើកចំហរកម្រិតខ្ពស់សម្រាប់កម្មសិទ្ធិជនបរទេស។

គ្រប់គម្រោង Time Square 3 ទាំងអស់ អតិថិជនអាចមកធ្វើការសាកសួររាលព័ត៌មានការទិញ កក់ប្រាក់ នៅការិយាល័យគម្រោង Time Square 3 មានទីតាំងនៅផ្សារ TK ទួលគោក ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨យប់ ឬទាក់ទងតាមលេខទូរសព្ទ (+៨៥៥) ៧៧ ៤៥៥ ៨២២ ៕





មតិយោបល់